ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​ស្ត្រី​ឆ្នើម​២ រូប​ជាប់​ឆ្នោត​ដឹកនាំ​បណ្តាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា CamWEN

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហគ្រិន​ស្ត្រី​ឆ្នើម ២ រូប ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា​ប្រធាន និង​អនុប្រធាន​បណ្តាញ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា បណ្ដាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា ហៅ​កាត់​ថា (CamWEN)…

រាជធានី​ភ្នំពេញ ៖ សហគ្រិន​ស្ត្រី​ឆ្នើម ២ រូប ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា​ប្រធាន និង​អនុប្រធាន​បណ្តាញ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា បណ្ដាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា ហៅ​កាត់​ថា (CamWEN) ដែល​បណ្តាញ​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​លើក​ទី​១​នៅ​កម្ពុជា​ក្នុង​ន័យ​ជម្រុញ​នឹង​លើកទឹកចិត្ត​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា ។

សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ហៅ​កាត់​ថា (CamWEN) ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី​បាន​រៀបចំ​បណ្ដាញ និង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​បណ្ដាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​-​ឯកឧត្តម ដែល​ជា​សមាជិក សមាជិកា គណៈកម្មការ​ប្រឹក្សា​យោបល់​របស់​បណ្ដាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​មក​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ។

ដែល​កម្មវិធី​នេះ​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​កិច្ចការ​នារី និង​មាន​លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ ដើម្បី​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​របស់ «​បណ្តាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​» ។ «​បណ្តាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​» បាន​បង្កើត​ឡើងជា​លើក​ទី​១ នៅ​កម្ពុជា ហើយ​ជា​លទ្ធផល​លោកស្រី អេ​ង លី​គង់ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​បណ្តាញ និង​លោកស្រី កែវ មុំ ជា​អនុប្រធាន​បណ្តាញ​។

បណ្តាញ​សហគ្រិន​ស្ត្រី​កម្ពុជា​ក៏​ទទួល​បានការ​ណែនាំ និង​ការ​គាំទ្រ​ពី​សមាជិក សមាជិក​គណៈកម្មការ​ប្រឹក្សា​យោបល់​បណ្ដាញ ដោយ​មាន​សមាសភាព​មក​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រប​តាម​តម្រូវការ​បណ្ដាញ​សហគ្រិន​ស្ត្រី​អាស៊ាន (AWEN) តម្រូវ​ឱ្យ​ប្រទេស​ជា​សមាជិក​នីមួយ​ៗ បង្កើត​បណ្ដាញ​សហគ្រិន​ស្ត្រី ដែល​មាន​បេសកកម្ម​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កាលានុវត្តភាព​សម្រាប់ ការ​អភិវឌ្ឍ​សហគ្រិនភាព​ស្ត្រី និង​ជា​តំណាង​កម្រិត​ជាតិ តំបន់ និង​អន្តរជាតិ​។

ក្នុង​ក្រប​ខណ្ឌ​នេះ ក្រសួង​កិច្ចការ​នារី​បាន​ដឹកនាំ​សម្របសម្រួល​ក្នុង​ការ​រៀបចំ និង​បង្កើត​បណ្ដាញ សហគ្រិន​ស្ត្រី​នៅ​កម្ពុជា ប្រមូលផ្តុំ​ដោយ​តំណាង​សមាគម និង​សហព័ន្ធ​តំណាង ឱ្យ​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច ដែល​បច្ចុប្បន្ន​មាន​សមាគម​ធុរកិច្ច ចំនួន​០៥ បាន​ចូលរួម​ជា សមាជិក​បណ្ដាញ រួម​មាន ៖ (១) សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​(CWEA) (២) សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) (៣) សមាគម​ភ្នាក់ងារ​ធ្វើ​ដំណើរ​កម្ពុជា​(CATA) (៤) សភា​យុវ​ពាណិជ្ជករ​កម្ពុជា (JIC) (៥) សភា​មុខរបរ​និង​មីក្រូ​សហគ្រាស​កម្ពុជា (CPMEC)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ