រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសឲ្យម្ចាស់ហ្វេសប៊ុកមួយប្រាប់ពីកាលបរិច្ឆេទរូបថតមួយសន្លឹកដែលផ្ញើជូន ។
យោងតាមបណ្តាញសង្គមនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា៖«យប់មិញ បន្ទាប់ពីខ្ញុំបង្ហោះការវាយកូនគោល ខ្ញុំទទួលបានរូបថតខ្ញុំ និងភរិយាមួយសន្លឹកតាមរយៈ Facebook ឈ្មោះRado SamAunដែលចូលមកComment »។

សម្តេចបានបញ្ជាក់ថា«នេះជារូបថតដែលខ្ញុំមិនដែលបានឃើញ ហើយមិនដែលបានដឹងថា ថតនៅឆ្នាំណា និងនៅកន្លែងណា» ។
ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងថា ប្រសិនលោក Rado SamAun អាច
ជួយប្រាប់ខ្ញុំបានខ្ញុំសូមអរគុណទុកជាមុន ព្រោះរូបថតមួយសន្លឹកនេះ មើលទៅដូច
ជាខ្ញុំកំពុងបណ្តើរប្រពន្ធដើរលេង ដែលពាក់សុទ្ធតែវ៉ែនតាខ្មៅ និងក្នុងវ័យមិនទាន់ក្លាយជាជីតារបស់ចៅនៅឡើយ គ្រាន់តែមិនដឹងថា ថតនៅពេលណា និង
ថតនៅកន្លែងណា? ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ