ខេត្តក្រចេះ ៖ ក្រុមការងារថ្នាក់ជាតិនៅតែបន្តចុះជួបជាមួយប្រជាពលរដ្ឋគ្រប់បណ្តាភូមិ -ឃុំ បញ្ហាប្រឈមរបស់ពួគគាត់ ដែលបានលើកឡើងក្នុងអង្គវេទិការសាធារណៈការលើកឡើងពីបញ្ហាប្រឈម និងការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲថ្នាក់ដឹកនាំ ជាតិខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធបានដឹងពីផលវិបាក លោក គង់ ចាន់ អនុរដ្ឋលេខា ធិការក្រសួងកសិកម្មរុក្ខា ប្រម៉ាញនិងនេសាទ លោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមនិងអជ្ញាធរក្នុងមូលដ្ឋាន បានជួយបកស្រាយបំភ្លឺ រាល់បញ្ហាណាដែលពលរដ្ឋស្នើសុំឲជួយដោះស្រាយ ឬមានបញ្ហាប្រឈមផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន។

អង្គវេទិការនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្តបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ហើយការដែលបងប្អូនបានមកជួបជុំ នាពេលនេះ គឺដើម្បីស្តាប់មតិយោបល់ ការស្នើសុំអ្វីៗសម្រាប់បំរើផលប្រយោជន៍រួម ក្នុងមូលដ្ឋានរបស់បងប្អូន និងការលើកឡើងមតិ ដើម្បីឲថ្នាក់ដឹកនាំដែលមកពេលនេះ ជួយដោះស្រាយជូនទាន់ពេលវេលា។
ក្នុងវេទិការនោះ ដែលមានពលរដ្ឋស្នើសុំនិងបញ្ហាមួយចំនួនរួមមាន ទី១-ស្នើសុំស្ពានប្រវែង១២ម៉ែត្រ នៅភូមិឧបសម្ព័ន្ធ ទី២-ស្នើសុំឲ្យ ការដាក់ផ្លាកសញ្ញាចរាចរណ៍ ដើម្បីងាយស្រួលឆ្លងកាត់ ទី៣-ស្នើសុំជួសជុលផ្លូវនៅទំនប់ក្នុងឃុំប្រវែង១គីឡូមែត្រ ហើយបានសុំអាជ្ញាធរជួយស្ដារបឹងអោយបានជ្រៅជាងមុន ។

ក្រោយពីបានស្តាប់នូវការលើកឡើងស្នើសុំរបស់ពលរដ្ឋ ខាងមន្ទីរពាក់ពន្ឋ័បានបកស្រាយពន្យល់ជូនភ្លាមៗ និងមួយចំនួនទៀតទុកដោះស្រាយនៅខាងលើ ហើយពួកគាត់ក៏បានស្ដាប់និងទទួលយក ដោយការសប្បាយចិត្ត ហើយចំពោះការស្នើសុំជួសជុលល១ខ្សែ គឺអាជ្ញាធរខេត្តបានទទួលសំណើរនេះទៅសិក្សាវាយតម្លៃបន្ត ។

ឯកឧត្តម គណះអធិបតីបានមានប្រសាសន៏ផ្តាំផ្ញើដល់អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមនិងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ត្រូវអោយឃុំយើងទទួលបានសុខសុវត្តិភាព មានការអភិវឌ្ឍន៏ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់អោយអស់នូវចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋបានលើកឡើង-ខិតខំជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឯកឧត្តម បានជម្រុញ ដល់បងប្អូនប្រជាពលរដ្ឋ នៅតែទម្លាប់មានអនាម័យ និងចេះការពារខ្លួនឯង តាមរយៈការពាក់ម៉ាស ឬមានក្រមា មានទឹកអាគុលឬជែលនៅជាប់ខ្លួនជានិច្ច ព្រោះវិធានទាំងអស់នេះ សហគមន៍យើងនឹងគ្មានជម្ងឺកូវីដ ហើយប្រទេសកម្ពុជារបស់យើងនឹងយកឈ្នះកូវីត១៩ជាក់ជាពុំខា ៕

ចែករំលែកព័តមាននេះ