ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាហា.វខ្លាំងម្ល៉េះ! រន្ទះ​បា.ញ់​ជីវិត​មនុស្ស​​២​នាក់​​ក្នុងពេល​តែ​១

3 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បាតុភូតគ្រោះ​​ធម្មជាតិដោយ​សារ​​​រន្ទះបាញ់មួយ ​បានសម្លាប់ជីវិត​មនុស្ស​ចំនួន២នាក់យ៉ា​ង​អាណោច​អាធ័មបំផុត កើត​ឡើងនៅ​រសៀល​ថ្ងៃ​ទី​១៦ ​កក្កដា ​ស្ថិតទីនៅ​តាំងផ្សេងគ្នា តែ​ក្នុងពេល​តំណាលគ្នា ។ ប្រភពឱ្យដឹងថា…

ខេត្តក្រចេះ ៖ បាតុភូតគ្រោះ​​ធម្មជាតិដោយ​សារ​​​រន្ទះបាញ់មួយ ​បានសម្លាប់ជីវិត​មនុស្ស​ចំនួន២នាក់យ៉ា​ង​អាណោច​អាធ័មបំផុត កើត​ឡើងនៅ​រសៀល​ថ្ងៃ​ទី​១៦ ​កក្កដា ​ស្ថិតទីនៅ​តាំងផ្សេងគ្នា តែ​ក្នុងពេល​តំណាលគ្នា ។

ប្រភពឱ្យដឹងថា ​​ជន​រង​គ្រោះទាំង​២​នាក់ ​​ម្នាក់​គឺកំពុង​លេង​បាល់ និង​ម្នាក់​ទៀត​កំពុង​ជ្រក​ភ្លៀង​នៅ​ក្នុង​ខ្ទម​ចម្ការ​ជាមួយ​ប្រ​ព​ន្ធ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ​រស់នៅ​ឃុំ​ផ្សេង​គ្នា​ ក្នុង​ស្រុក​ព្រែក​ប្រសព្វ តែនិង​បាន​ជួប​គ្រោះ​រន្ទះបាញ់​ក្នុង​ពេលដូច​គ្នា​ ។

ប្រភពបន្តថា ជន​រង​គ្រោះ​ទី​១-ឈ្មោះ​ឡាន លី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ច្រែង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ​​លេង​បាល់ទាត់​ជាមួយ​មិត្ត​ភ​ក្កិ ខណៈ​មេឃ​កំពុង​ភ្លៀង​និង​មាន​ផ្គរ​រន្ទះ​។ រីឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ ញ វុ​ទ្ធី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់ដ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ​​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​ចម្ការ​ជាមួយ​ប្រ​ព​ន្ធ។

អត្ថបទសរសេរ ដោយ