រាជធានីភ្នំពេញ ៖ ថ្ងៃនេះក្រសួងបានប្រកាសរហូតដល់ម៉ោង ៨និង៣០ព្រឹក ថ្ងៃទី១៧ កក្កដា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី៥នាក់ទៀត ជាករណីនាំចូល ដែលជនជាតិខ្មែរ៣នាក់ និងអាមេរិក២នាក់ ធ្វេីដំណេីរពីសហរដ្ឋអាមេរិក ។

ដូច្នេះចំនួនសរុបកូវីដ-១៩ កេីន១៧១នាក់ និងជាសះស្បេីយគ្មាននៅថ្ងៃនេះចំនួនសំរាកនៅពេទ្យកេីន៣៨នាក់ ចំនួនជាសះស្បេីយសរុបចំនួន១៣៣នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។

យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕
ចែករំលែកព័តមាននេះ