រាជធានីភ្នំពេញ ៖ ប្រទេសកូរ៉េរកឃើញម៉ាស៊ីនដំបូងដែលមានសមត្ថភាពសម្លាប់មេរោគកូរ៉ូណា នៅក្នុងបរិយាកាស និងបានលក់ចេញជាច្រើនប្រទេស ។ នេះបើយោងតាមផេកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងសហការី កាលពីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញបំពេញទស្សនៈកិច្ចនៅរោងចក្រផលិតម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមានលទ្ធភាពក្នុងការសម្លាប់មេរោគកូរ៉ូណា និងមេរោគដទៃទៀតដែលមានក្នុងបរិយាកាស របស់ក្រុមហ៊ុន Personal &People Group ដែលជាក្រុមហ៊ុនធំជាងគេ នៅប្រទេសកូរ៉េបានស្រាវជ្រាវ និងផលិតម៉ាស៊ីននេះ ។

សូមថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលបានផ្ដល់ម៉ាស៊ីនមួយចំនួនដល់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូត ៕


ចែករំលែកព័តមាននេះ