ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​កើន​ដល់​ជាង​១៤​ម៉ឺន​តោន​ក្នុង​នោះ​ទីផ្សារ​ចិន​មាន​តម្រូវការ​ច្រើន​ជាងគេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​នៅ​ប៉ុន្មាន​ខែ​ដើម ឆ្នាំ​២០២០​បង្ហាញ​សញ្ញា​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​ទីផ្សារ​ចិន​មាន​តម្រូវការ​ជាងគេ ពោល​មាន​រហូត​ដល់​ជាង​៩​ម៉ឺន​តោន​នៃ​បរិមាណ​នាំ​ចេញ​សរុប​ជាង​១៤​ម៉ឺន​តោន ។ យោង​តាម​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​នៅ​ប៉ុន្មាន​ខែ​ដើម ឆ្នាំ​២០២០​បង្ហាញ​សញ្ញា​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​ទីផ្សារ​ចិន​មាន​តម្រូវការ​ជាងគេ ពោល​មាន​រហូត​ដល់​ជាង​៩​ម៉ឺន​តោន​នៃ​បរិមាណ​នាំ​ចេញ​សរុប​ជាង​១៤​ម៉ឺន​តោន ។

យោង​តាម​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹង​ថា ផ្លែ​ចេក​ស្រស់​នាំ​ចេញ​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២០ មាន​ចំនួន 140,566 តោន ក្នុង​នោះ​ប្រទេស​ចិន​មាន​ចំនួន 94,187 តោន​, ប្រទេស​វៀតណាម​មាន​ចំនួន​45,772 តោន និង​ប្រទេស​ជប៉ុន​មាន​ចំនួន 606​តោន ។

បើ​តាម​មន្ត្រី​ជំនាញ​ខាង​ស្ថិតិ​រូប​នេះ​បញ្ជាក់​ថា «​ផ្លែ​ចេក​ស្រស់​ចាប់ផ្តើម​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩» ។ ទាក់ទង និង​នាំ​ចេញ​និង​ការ​ដាំ​ដុះ​ផ្លែ​ចេក​ស្រស់​នេះ នៅ​ពេល​បច្ចុប្បន្ន​កម្ពុជា​កំពុង​ជំរុញ​ការ​ដាំ​ដុះ​បន្ថែម​ទៀត ព្រោះ​ទីផ្សារ​ចិន​មាន​តម្រូវការ​រហូត​ដល់​៨​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ប្រសាសន៍​ថា​« ការ​នាំ​ចេញ​ផ្លែ​ចេក​កើនឡើង​១៤០​ពាន់​តោន ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ ហើយ​យើង​កំពុង​ជំរុញ​ការ​ដាំ​ដុះ​ផ្លែ​ចេក​នេះ ព្រោះ​នៅ​ប្រទេស​ចិន​គេ​ត្រូវការ​ផ្លែ​ចេក​៨​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។

បើសិន​យើង​មើល​ពី​លទ្ធភាព​នៅ​ការ​ដាំចេក​របស់​យើង​នា​ពេល​ខាង​មុខ​អាច​ពង្រីក​ដល់​៤០០​ពាន់​ហិ​កតា ឬ​កន្លះ​លាន​ហិ​កតា ដែល​អាច​ស្រូប​យក​កម្មករ​១​លាន​នាក់ ។ បើសិន​យើង​សម្រេច​បាន​តាម​គោលបំណង​នេះ​យើង​ឃើញ​ថា កម្មករ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ដែល​ខ្វះ​ការងារ​ធ្វើ​នេះ គឺ​អាច​មានការ​ងារ​ធ្វើ​បាន​»​។

លោក​រដ្ឋមន្ត្រី​សង្កតធ្ងន់​ថា «​នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា ប៉ុន្តែ​សំខាន់​អ្នក​វិនិយោគទុន​របស់​កម្ពុជា​នៅ​មាន​កម្រិត​។​បើ​ការ​ដាំ​ចេញ​បាន​ចេញ​ច្រើន អាច​ផ្តល់​ការងារ​ដល់​កម្មករ​ពេញ​មួយ​ឆ្នាំ ហើយ​បើ​យើង​បង្កើត​ឱកាស​នេះ​បាន នោះ​យើង​មិន​រំពឹង​ទៅ​លើ​អ្នក​ណា​ដាក់​ទ​ន្ទ​កម្ម​ចំពោះ​យើង​ឬ​កាត់​បន្ថយ​ការ​នាំ​ចូល​កម្រិត​ណា​នោះ​ទេ យើង​មាន​លទ្ធ​ជួយ​ទៅ​ដល់​កម្មករ​ដែល​ស្រែង​រក​ការងារ​ធ្វើ​»​។

បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នេះ​ជា​ចំណុច​ពិសេស​ដែល​ក្រសួង​បាន​និង​កំពុង​គិតគូរ​និង​ជំរុញ​ការ​ដាំ​ដុះ​សម្រាប់​ដំណាំ​យុទ្ធសាស្ត្រ​ក្នុង​នាំ​ចេញ​របស់​កម្ពុ​ជានា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ