ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិ​ស្សា​ថ្នាក់​ទី​៩ ដល់ទី​១២ អាច​ចូល​ទៅ​រៀន​ក្នុង APP «​ការ​អប់រំ​ពី​ចម្ងាយ​» លើ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បោះ​ជំហាន​មួយទៀត ក្នុង​ការ​ជំរុញ​ការ​សិក្សា​ពី​ចម្ងាយ ឬ​ហៅ​ថា E-Learning ដែល​កំពុង​អនុវត្ត​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១៩​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ បោះ​ជំហាន​មួយទៀត ក្នុង​ការ​ជំរុញ​ការ​សិក្សា​ពី​ចម្ងាយ ឬ​ហៅ​ថា E-Learning ដែល​កំពុង​អនុវត្ត​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១៩​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បង្កើត APP មួយ​ឈ្មោះ​ថា «​សិក្សា​ពី​ចម្ងាយ​» ។

នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​សិស្សានុសិស្ស​អាច​រៀន អាច​ទាញ​មេរៀន ជា​វី​ដេ​អូ​ចេញពី​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​បាន ។ ប៉ុន្តែ APP នេះ​មាន​មេរៀន​សម្រាប់​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២​ប៉ុណ្ណោះ ។

លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​មាន​សេដ្ឋកិច្ច​បែប​ឌី​ជី​ថ​ល​លុះត្រាតែ​មានការ​អប់រំ​បែប​ឌី​ជី​ថ​ល ។ កម្ពុជា​អាច​ប្រែក្លាយ​វិបត្តិ​កូ​វី​ដ​១៩ ទៅ​ជា​កាល​នុ​វត្ត​ភាព​ក្នុង​ការ​បង្កើត​ការ​អប់រំ​ឌី​ជី​ថ​ល ដើម្បី​រក្សា​គុណភាព សមធម៌ បរិ​យា​ប័ន្ន និង​ការ​អប់រំ​ពេញ​មួយ​ជីវិត​ជូន​ដល់​សិស្សានុសិស្ស ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​យើង​បាន​ដើរ​លឿន​១០​ឆ្នាំទៅ​មុខ​នៅ​ក្នុង​ការ​អនុវត្ត​ការ​អប់រំ​ឌី​ជី​ថ​ល​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ការ​អប់រំ​ឌី​ជី​ថ​ល​ក្នុង​បរិបទ​ឧស្សាហកម្ម ៤.០ មាន​សារសំខាន់​សម្រាប់​កម្ពុជា ក្នុង​ការ​បោះ​ជំហាន​ឲ្យ​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ព្រោះ​ផ្នែក​ទាំង​អស់នេះ​ត្រូវការ​អ្នកជំនាញ​ជា​ច្រើន ដើម្បី​បំពេញការងារ និង​គ្រប់គ្រង​ប្រព័ន្ធ​ឆ្លាត​វៃ​ទាំងអស់​»​។

ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បញ្ជាក់​ថា នៅ​ក្នុង APP «​សិក្សា​ពី​ចម្ងាយ​» នឹង​ផ្តល់​មាតិការ​ឌី​ជី ថ​ល​ដែល​មាន​ភាព​ងាយស្រួល​បំផុត ក្នុង​ទម្រង់​ជា​វី​ដេ​អូ​នៃ​ការ​បង្រៀន ដែល​រៀបចំ​ទៅ​តាម​ថ្នាក់ ពី​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២ និង​មុខ​វិជ្ជា ដោយ​សិស្សានុសិស្ស​គ្រាន់តែ​បំពេញ​ព័ត៌មាន​នូវ​ឈ្មោះ​ខេត្ត សាលារៀន និង​កម្រិត​ថ្នាក់រៀន ។

ផ្តល់​លទ្ធភាព​ដល់​សិស្សានុសិស្ស អ្នក​ប្រើប្រាស់ អាច​ថតចម្លង ឬ download វី​ដេ​អូ​នៃ​ការ​បង្រៀន​នោះ​មក​រក្សា​ទុក​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ដោយ​ល្បឿន​លឿន​ចេញពី​មជ្ឈមណ្ឌល​ទិន្នន័យ​ក្នុង​ប្រទេស ហើយ​ដើម្បី​បើក​មើល​បាន​គ្រប់ពេល​។ ចូលរួម​សហការ​ពី​សំណាក់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ដៃ និង​ក្រុមហ៊ុន​សេវា អី​ុ​ន​ធឺ​ណែ​ត ដែល​ផ្តល់​ជូន​សិស្សានុសិស្ស នូវ​ការ​លើកលែង​ថ្លៃ​សេវា ឬ​កញ្ចប់​ពិសេស​ណាមួយ​សម្រាប់​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ