ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់អាវុធជិត៤០ដើម ជូន​អា​ជ្ញា​ធរ​​​ទាំង៧ក្នុង​ស្រុកសេសាន

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អាវុធ​ជា​ច្រើន​ប្រ​ភេទ ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​តម្កល់​រក្សា​ទុក ក្រោយ​ពលរដ្ឋ​មានការ​ភ្ញាក់រលឹក​យក​មក​ប្រគល់​ជូន​អាជ្ញាធរ​មូល​ដ្ឋា​ន​ និង​រដ្ឋបាល​ប៉ុស្តិ៍​ទាំង​៧ ​ក្នុង​ស្រុក​សេ​សាន​។ មន្ត្រី​ជំនាញ​ការិយាល័យ​គ្រប់ គ្រង​អាវុធ​ជាតិ​ផ្ទុះ​និង​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​អោយ​ដឹង​ថា ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​…

ខេត្តស្ទឹងត្រែង ៖ អាវុធ​ជា​ច្រើន​ប្រ​ភេទ ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​តម្កល់​រក្សា​ទុក ក្រោយ​ពលរដ្ឋ​មានការ​ភ្ញាក់រលឹក​យក​មក​ប្រគល់​ជូន​អាជ្ញាធរ​មូល​ដ្ឋា​ន​ និង​រដ្ឋបាល​ប៉ុស្តិ៍​ទាំង​៧ ​ក្នុង​ស្រុក​សេ​សាន​។

មន្ត្រី​ជំនាញ​ការិយាល័យ​គ្រប់ គ្រង​អាវុធ​ជាតិ​ផ្ទុះ​និង​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​អោយ​ដឹង​ថា ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូ​ទាំង​ស្រុក​សេ​សាន បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ជូន​ដល់​ប្រជាពលរដ្ឋ​អំពី​ការ​ទុក​ថែរក្សា​អាវុធ​ គឺជា​អំពើ​ខុសច្បាប់​ និង​សូម​អោយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រក្សា​អាវុធ​ត្រូវ​ប្រគល់​ជូន​មក​សមត្ថកិច្ច​វិញ​ដើម្បី​រក្សា​សន្តិសុខ ក្នុង​មូលដ្ឋាន​។

ក្រោយ​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​មក​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់រលឹក​ ក៏​បាន​ប្រគល់​អាវុធ​ជូន​មក​សមត្ថ កិច្ច​ជំនាញ​តាម​បណ្ដា​ប៉ុស្តិ៍​នគរ​បា ល​រដ្ឋបាល​ទាំង​៧ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សេ​សាន បាន​ចំនួន​៣៩​ដើម​ក្នុង​រួម​មាន K44 ១ ដើម AK47 ២​ដើម CKC ១ ដើម កាណុង​ទទេ​២ ដើម ស្នា​តេះ​១​ដើម និង​អាវុធ​កែ​ច្នៃ៣២ដើម​។

មន្ត្រី​ដដែល​បន្ត​ថា​ក្រោយមក​លោក​អធិការ​បាន​បញ្ជា​អោយ​អ​ធិ ការ​រង​ដឹកនាំ​ប្រគល់​អាវុធ​ទាំង​ជូន​ការិយាល័យ​អាវុធ​គ្រឿងផ្ទុះ​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​រក្សា​ទុក​បន្ត​។​បច្ចុប្បន្ន​អាវុធ ទាំង​៣៩​ដើម​ខាង​ត្រូវ​បាន​រក្សា​ទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

អត្ថបទសរសេរ ដោយ