វិស័យ​រ៉ែ​និង​ថាមពល​ក្នុង​ខេត្ត​ក្រចេះ មានការ​រីក​ចម្រើន​គួរ​កត់​សម្គាល់​


​​ខេត្តក្រចេះ ៖ រសៀល​ថ្ងៃ​ទី១៥ ក​ក្កដា​ ក្រសួង​រ៉ែ​ និង​ថាមពល មាន​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត និង​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ហានិភ័យ​ស្ថានីយ និង​សារាចរ​សុ​វត្តិភាព​ សម្រាប់​ការ​រៀបចំ​ស្ថានីយ​ប្រេង និង​ឧស្ម័ន​​ឥន្ធនៈ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តក្រចេះ​រយៈ២ថ្ងៃ ។ ដោយ​សិក្ខា​សា​លា​​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម សុខ ខា​វ៉ា​ន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាម​ពល និង​ការ​អញ្ជើញ​ចូលរួម​ពី​លោក ភឹ​ម ភី​រ៉ា អភិបាលរង​ខេត្ត និង​សិក្ខាកាម​ប្រមាណ​ជាង ៤០នាក់​ផង ។

លោក ភឹ​ម ភី​រ៉ា អភិបាលរង​ខេត្តបាន​គូសបញ្ជាក់​ថា ៖ វិស័យ​រ៉ែ​និង​ថាមពល​ក្នុង​ខេត្ត​ក្រចេះ មានការ​រីក​ចម្រើន​គួរ​កត់សម្គាល់​ ដោយ​ផ្អែក​លើ​សក្តានុពល​ធន​ធាន​ធម្មជាតិ។ ដោយឡែក ចំពោះ​ការងារ​ប្រេងកាត ក្នុង​នោះ​ខេត្ត​មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន 80 ស្ថានីយ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​មាន73ស្ថានីយ ស្ថានីយ​រួម​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ​ចំនួន 7 ។

ស្ថានីយ​ក្នុង​ចំណោម 80 ស្ថានីយ​នេះ មាន​អ្នក​ស្នើ​សុំ​សរុប​ចំនួន 48 ស្ថានីយ និង​ពុំ​ទាន់​ស្មើនឹង​ចំនួន 32 ស្ថានីយ៍ ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ដំណើរ​ការ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន 15 ស្ថានីយ ស្ថានីយ​រួម​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ចំនួន 4 ស្ថានីយ វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​សុវត្ថិភាព​ចំនួន 6 ស្ថានីយ បញ្ជូន​មក​កែតម្រូវ​ចំនួន 14 ស្ថានីយ​នឹង​មិន​ទាន់​ឆ្លើយ​តប​ចំនួន 9 ស្ថានីយ ។

មាន​ប្រសាសន៍​ពី​ឯកឧត្តម​រដ្ឋលេខាធិការ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ទោះជា​យើង​មាន​បទបញ្ញត្តិ​ប្រេងកាត​ឆ្នាំ 1991 និង​សារាចរ​ស្ដី​ពី​សុ​វត្តិភាព​សម្រាប់​ការ​រៀបចំ​ស្ថានីយ​ប្រេង ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ និង​ស្ថានីយ​រួម​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ប៉ុន្តែ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ទាំងនេះ​ពុំ ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​អនុញ្ញាត​ឲ្យ​ក្រសួង​រ៉ែ​និង​ថាមពល បំពេញការងារ​បាន​ពេញលេញ​នៅឡើយ​ទេ ចំណែក​បងប្អូន​អាជីវករ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​មានការ​លំបាក និង​មាន​ភាព​មិន​ទាន់​ច្បាស់លាស់ ក្នុង​ការ​ប្រកប​អាជីវកម្ម និង​អនុវត្ត​ការងារ​របស់​ខ្លួន​ពាក់ព័ន្ធ​វិស័យ​ប្រេងកាត និង​ឧស្ម័ន​នេះ​ឲ្យ​មាន​ភាព​អនុលោម ទៅ​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ផង​ដែរ ។

ឯកឧត្តម​បន្ត​ថា ៖ ឥឡូវនេះ គឺជា ការ​បើក​សករាជ​ថ្មី ដោយ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រេង​កាត និង​ផលិតផល​ប្រេងកាត ត្រូវ​បាន​អនុម័ត​ដាក់​អោយ​ប្រើប្រាស់​ដោយ​ព្រះ​មហា​ក្សត្រ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី 12 ខែកក្កដា​ឆ្នាំ 2019 រួច​ហើយ​។

ទន្ទឹម​នេះ​យោង​តាម​វត្ត​បញ្ញត្តិ នៃ​ច្បាប់​ថ្មី​នេះ​ក្រសួង បាន​ចាត់តាំង​មន្ត្រី​អធិការកិច្ច​ប្រេងកាត ដោយ​មាន​សមាសភាព​មន្ត្រី​ពី​អគ្គនាយកដ្ឋាន​ប្រេងកាត និង​មន្ទីរ​រាជធានី​ខេត្ត ដែល​នឹង​ត្រូវ​ផ្ដល់​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌ លើស​ពី​នេះ​ក្រសួង​ក៏​បាន​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​អធិការកិច្ច​ក្នុង​វិស័យ​ប្រេងកាត ដែល​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង មាន​តួនាទី​ដឹកនាំ​សម្របសម្រួល​ការងារ របស់​មន្ត្រី​អធិការកិច្ច​ប្រេងកាត ក្នុង​គោលដៅ​-​ដើម្បី​ពង្រឹង​អនុលោម​រួម​មាន៖

-ការ​ផ្សព្វផ្សាយ​អប់រំ និង​បណ្ដុះបណ្ដាល

-​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ទី​បី​ការ​ចាត់វិធានការ​ច្បាប់ រួម​មានការ​ផាកពិន័យ និង​ការ​កសាង​ឯកសារ​ទៅ​តុលាការ

-​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​និង​អធិ​ការកិច្ច ក្នុង​វិស័យ​ប្រេងកាត​ក៏​និង​ពិនិត្យ​ផង​ដែរ​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​វិមជ្ឈការ​ងារ និង​វិ​សហ​មជ្ឈការ​ការងារ នៅ​ថ្នាក់​ក្រោម​ជាតិ​នា​ពេល​សម​ស្រប​ខាង​មុខ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ