ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ការពារ​ប្រាសាទបុរាណ ! ដើមឈើ​១​សែន​ដើម​នឹង​ដាំ​នៅ​ក្នុង​តំបន់​អង្គរ

4 ឆ្នាំ មុន
  • សៀមរាប

សៀមរាប ៖ ដើមឈើ​ចំនួន​៤០០​ដើម បាន​ដាំ​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ម្សិលមិញ ប៉ុន្តែ​ជា​គោលដៅ ក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចែក​កូន​ឈើ​ជាង​១​សែន​ដើម​ឱ្យទៅ​សាធារណជន​យក​ទៅ​ដាំ​នៅ​តាម​សហគមន៍ ក្នុង​តំបន់​ឧទ្យាន​អង្គរ…

សៀមរាប ៖ ដើមឈើ​ចំនួន​៤០០​ដើម បាន​ដាំ​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ម្សិលមិញ ប៉ុន្តែ​ជា​គោលដៅ ក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចែក​កូន​ឈើ​ជាង​១​សែន​ដើម​ឱ្យទៅ​សាធារណជន​យក​ទៅ​ដាំ​នៅ​តាម​សហគមន៍ ក្នុង​តំបន់​ឧទ្យាន​អង្គរ បង្កើត​គម្រប​បៃតង​ដល់​បរិស្ថាន ក្នុង​ការ​ថែរក្សា​ប្រាសាទបុរាណ​ក៏​ដូច​ជា បង្កើន​សោភ័ណ​ភាព​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែម​ទៀត ។

ចាប់តាំងពី​ឆ្នាំ​២០០៤​មក អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជំរុញ​ឲ្យ​មានការ​ដាំ​ឈើ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ ។

លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយ​ថា ដើមឈើ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​ថែរក្សា​ប្រាសាទបុរាណ​ឲ្យ​អង់​វង្ស ។ លោក​ថា តាម​ការ​វាស់​វិទ្យាសាស្ត្រ ថ្ម​ប្រាសាទ មាន​សីតុណ្ហភាព​នៅ​ពេល​ថ្ងៃរសៀល​រហូត​ដល់​កម្រិត​ជិត​៨០​អង្សា និង​ធ្លាក់​មក​ត្រឹម​ប្រមាណ​២០​អង្សា​នៅ​ពេល​យប់ ។ ដូច្នេះ​គម្លាត​ពេល​ថ្ងៃ និង​យប់​រហូត​ដល់​៦០​ដឺ​ក្រេ ។ «​នៅ​ពេល​ថ្ម​ក្តៅ​ខ្លាំង​វា​អាច​ផ្ទាត់​ខូច ជាក់ស្តែង​ឃើញ​មាន​បញ្ហា​កើត​មាន​ទៅ​លើ​រូបចម្លាក់​មួយ​ចំនួន ។ ប៉ុន្តែ​នៅ​ពេល​យើង​មាន​ដើមឈើ​ច្រើន​នៅ​តំបន់​អង្គរ ដើមឈើ​បាន​ជួយ​ធ្វើ​ឱ្យ​មាន​សំណើម ដែល​អាច​ជួយ​កាត់​បន្ថយ​កំ​ដៅ​ទៅ​លើ​ថ្ម ដែល​ជា​ផ្នែក​មួយ​ដ៍​សំខាន់​ក្នុង​ការ​អភិរក្ស​ប្រាសាទ​របស់​យើង​» លោក ហង់ ពៅ​បញ្ជាក់ ។

លើស​ពី​នេះ ឈើ​បាន​ជួយ​រក្សា​ទឹក​នៅ​ក្រោម​ដី និង​ការពារ​ខ្យល់​បោកបក់​មល​លើ​ប្រាសាទ​ផង​ដែរ ។ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​អប្សរា​បាន អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​គ្រប់​គ្នា ជា​ផ្នែក​ចូលរួម​ថែរក្សា​អភិរក្ស​ប្រាសាទបុរាណ​របស់​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ