ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ០១​នាក់​ទៀត​ហើយ ខណៈ​កំពុង​ព្យាបាល​ឡើង​ដល់​៣៣​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួង​បាន​រក​ឃើញ​ករណី​កូ​វី​ដ​១៩ ១​នាក់​ទៀ​ហើយ ដែល​រហូត​ដល់​ម៉ោង​៨​និង​៣០​ព្រឹក ថ្ងៃ​ទី​១៦ កក្កដា ២០២០ ជា​ករណី​នាំ​ចូល គាត់​ជនជាតិ​ខ្មែរ​ធ្វេី​ដំណេី​រ​ពី​ប្រទេស​អា​រ៉ាប់​ហោះ​ហេី​រ​ឆ្លងកាត់​ប្រទេស​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួង​បាន​រក​ឃើញ​ករណី​កូ​វី​ដ​១៩ ១​នាក់​ទៀ​ហើយ ដែល​រហូត​ដល់​ម៉ោង​៨​និង​៣០​ព្រឹក ថ្ងៃ​ទី​១៦ កក្កដា ២០២០ ជា​ករណី​នាំ​ចូល គាត់​ជនជាតិ​ខ្មែរ​ធ្វេី​ដំណេី​រ​ពី​ប្រទេស​អា​រ៉ាប់​ហោះ​ហេី​រ​ឆ្លងកាត់​ប្រទេស​ម៉ា​ឡេ​ស៊ី ក្រោយ​ពី​ធ្វេី​តេស្ត​ជា​លេី​ក​ទី​៣ ក្នុង​ចំណោម​អ្នក​អវិជ្ជមាន ព្រោះ​គាត់​ជិះ​យន្តហោះ​ជាមួយ​អ្នក​វិជ្ជមាន មក​ពី​អា​រ៉ាប់​២៤​នាក់​មុន ។

ដូច្នេះ​ចំនួន​សរុប​កូ​វី​ដ​-១៩ កេី​ន​១៦៦​នាក់ និង​ជា​សះ​ស្បេី​យ​គ្មាន ចំនួន​សម្រាក​នៅ​ពេទ្យ​កេី​ន​៣៣​នាក់ ចំនួន​ជា​សះ​ស្បេី​យ​សរុប​ចំនួន​១៣៣​នាក់ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។

យេី​ង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា​ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ។ ល​។

យេី​ង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ យើ​ង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ៕