ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កម្ពុជា​ជិត ៦០០ នាក់​វិល​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ​ដើម្បី​បន្ត​ការ​សិក្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ពេល​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​-​ម៉ុ​កបាយ និស្សិត​កម្ពុជា​ចំនួន​ជិត​៦០០​នាក់ បាន​ឆ្លង​ចូល​មក​ប្រទេស​វៀតណាម​វិញ ដើម្បី​បន្ត​កម្មវិធី​សិក្សា​នៅ​តាម​សាល​វិទ្យាល័យ​ទូ​ទាំង​ប្រទេស​វៀតណាម ក្រោយ​រយៈពេល​ឈប់​សម្រាក​ដើម្បី​បង្ការ…

រាជធានី​ភ្នំពេញ ៖ នា​ពេល​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​-​ម៉ុ​កបាយ និស្សិត​កម្ពុជា​ចំនួន​ជិត​៦០០​នាក់ បាន​ឆ្លង​ចូល​មក​ប្រទេស​វៀតណាម​វិញ ដើម្បី​បន្ត​កម្មវិធី​សិក្សា​នៅ​តាម​សាល​វិទ្យាល័យ​ទូ​ទាំង​ប្រទេស​វៀតណាម ក្រោយ​រយៈពេល​ឈប់​សម្រាក​ដើម្បី​បង្ការ និង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ។

ប្រភព​ដដែល​បាន​អះអាង​ថា និស្សិត​កម្ពុជា​ជិត​៦០០ បាន​បង្ហាញ​នូវ​ការ​សប្បាយ​រីករាយ​បាន​វិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សា​វិញ ។ ក្នុង​នោះ​ផង​ដែរ​គ្រប់​ស្ថាប័ន​មានការ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​យ៉ាង​ម៉តចត់ ក្នុង​ការ​អនុវត្ត​បណ្តា​វិធានការ​បង្ការ និង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ការពារ​សុខភាព​របស់​ក្រុម​និស្សិត​ទាំងនេះ ។

ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​បន្ត​ថា «​ក្នុង​បទ​សម្ភាស​សម្លេង​វិទ្យុជាតិ​វៀតណាម VOV ឯកឧត្តម ចាយ ណា​វុ​ធ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គ្រប់​ស្ថាប័ន​មានការ​ពាក់ព័ន្ធ​របស់​ភាគី​ទាំង​ពីរ​កម្ពុជា និង​វៀតណាម ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​ការ​វិល​ត្រឡប់​មក​វៀតណាម ដើម្បី​បន្ត​ការ​សិក្សា​របស់​និស្សិត​កម្ពុជា​» ។

ឯកឧត្តម ចាយ ណា​វុ​ធ បាន​មាន​ប្រសាសន៍​ថា «​ជាបឋម ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ថ្នាក់ដឹកនាំ និង​បណ្តា​ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុម​និស្សិត​កម្ពុជា​ទាំងនេះ​អោយ​វិញ​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ ដើម្បី​បន្ត​ការ​សិក្សា ។ នេះ​គឺជា​សក្ខីភាព​មួយ​នៃ​ចំណង​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ។ ចាប់តាំងពី​ពេល​ជំងឺ​កូ​វី​ដ​១៩​ផ្ទុះ​មក​បក្ស​រដ្ឋ និង​ប្រជាជន​វៀតណាម​តែងតែ​មានការ​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​ប្រទេស​ក​ម្ព​ជា​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​នេះ​»​។

ប្អូន LYLY SA ដែល​ជា​និស្សិត​ឆ្នាំ​ទី​៤ នៅ​សកល​វិទ្យាល័យ NGUYEN TAT THANH បាន​និយាយ​ថា «​ថ្ងៃនេះ ខ្ញុំ​មាន​ក្តី​សប្បាយ​រីករាយ​ខ្លាំង​ដែល​បាន​វិល​ត្រឡប់​មក​ប្រទេស​វៀតណាម​ដើម្បី​បន្ត​ការ​សិក្សា​របស់​ខ្លួន ហើយ​បាន​ជួប​សាលា​អ្នកគ្រូ​លោកគ្រូ មិត្ត​ភ័ក្ត្រ​… ខ្ញុំ​មាន​ក្តី​ជឿ​ទុកចិត្ត​ខ្លាំង​នា​ពេល​វិល​ត្រឡប់​មក​វៀតណាម​វិញ ដោយសារ​បណ្តា​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​វៀតណាម​បាន​អនុវត្ត​ដ៏​ល្អ​ប្រសើរ​ការ​បង្ការ និង​ប្រឆាំង​នឹង​ជំ​ងឹ​រាលដាល​» ។

ជា​រៀង​រាល់​ឆ្នាំ និ​ស្សិ​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ទាំង​ចំនួន និង​គុណភាព ។ គិត​ត្រឹម​ដល់​ឆ្នាំ​នេះ និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​វៀតណាម​មាន​ចំនួន​ប្រមាណ​៤០០០​នាក់ ដែល​ក្នុង​នោះ​មាន​៨០០​កន្លែង​ជា​អាហារូបករណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ