ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សារធាតុ​គីមី​លើ ម្ទេស ស្លឹក​គូឆាយ ងៀត​បបែល និង​ពពុះសណ្តែក នៅ​ផ្សារ​វាល​យន្ត

3 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប ខេត្តស្វាយរៀង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ…

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប ខេត្តស្វាយរៀង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ នៅ​ផ្សារ​វាល​យន្ត ក្នុង​ទី​រួម​ខេត្តស្វាយរៀង ។

គោលដៅ​សំខាន់​នៃ​ការ​ត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ដោយ​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​បឋម​ទៅ​លើ​ផលិតផល​ម្ហូបអាហារ​ចំនួន ២៥ គំរូ និង​បន្លែ ៤០​គំរូ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផង​ដែរ ។

ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រក​ឃើញ​ម្ហូបអាហារ និង​បន្លែ មាន​ផ្ទុក​សារធាតុ​គីមី មួយ​ចំនួន ដូច​ជា ៖

  • ម្ទេស (​មាន​ថ្នាំ​សំណល់​កសិកម្ម​)
    -​ស្លឹក​គូឆាយ (​មាន​ថ្នាំ​សំណល់​កសិកម្ម​)
    -​ងៀត​បបែល ចំនួន ៣០ គីឡូក្រាម (​មាន​សារធាតុ​គីមី​បូ​រ៉ា​ក់​)
    -​ពពុះសណ្តែក ចំនួន ៣៥ គីឡូក្រាម (​មាន​សារធាតុ​គីមី​បូ​រ៉ា​ក់​) ។

បន្ទាប់​មក មន្ត្រី​សាខា ក​.​ប​.​ប ខេត្តស្វាយរៀង បាន​ធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យក​ទៅ​កម្ទេច​ចោល​តាម​នីតិវិធី ។ ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ