ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​បង្វិល​សំណុំ​ជនជាប់ចោទ រ៉ាត់ រ័​ត្ន​មុនី ករណី​ផលិត​វី​ដេ​អូ​«​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»​ទៅ​សាលាឧទ្ធរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បង្វិល​សំណុំ​ជនជាប់ចោទ​ឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ករណី​ផលិត​វី​ដេ​អូ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ទៅ​សាលាឧទ្ធរណ៍​បើក​សវនាការ​ឡើង​វិញ ។ ការ​សម្រេច​របស់​ចៅក្រម​តុលាការ​កំពូល…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បង្វិល​សំណុំ​ជនជាប់ចោទ​ឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ករណី​ផលិត​វី​ដេ​អូ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ទៅ​សាលាឧទ្ធរណ៍​បើក​សវនាការ​ឡើង​វិញ ។ ការ​សម្រេច​របស់​ចៅក្រម​តុលាការ​កំពូល បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្នុង​ពេល​សវនាការ​ប្រកាស​សាលដីកា​បង្វិល​សំណុំរឿង​ពិរុទ្ធជន​ឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ដែល​ជាប់​ពាក់ព័ន្ធ និង​បទចោទប្រកាន់​ពី​បទ​.​ញុះញង់​ឱ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ទៅ​សាលាឧទ្ធរណ៍​វិញ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា​ឆ្នាំ​២០១៩ លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ រ៉ាត់ រ័​ត្ន​មុនី ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ញុះញង់​ឱ្យ​មានការ​រើសអើង និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​ចំនួន​២​នាក់ សរុប​៧០ លាន​រៀល ។

ក្រោយមក​ពិរុទ្ធជន​មិន​សុខចិត្ត និង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ប្តឹង​ឧទ្ធរណ៍ ហើយ​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ប្លង់ សុផល ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​បាន​សម្រេច​ប្រកាស​សាលដីកា តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក្ខ​ជា​បានការ​ដដែល​ទើប​ជនជាប់ចោទ រ៉ាត់ រ័​ត្ន​មុនី ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល ។

ពិរុទ្ធជន​ឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ត្រូវ​តុលាការក្រុង​ភ្នំពេញ​សម្រេច​ចោទប្រកាន់ និង​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា លោក​បាន​ប្រព្រឹត្ត​បទល្មើស ញុះញង់​ឱ្យ​មានការ​រើសអើង យោង​តាម​មាត្រា ៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អំពើ​នេះ​ជា​ការ​ប៉ះពាល់​ដល់​ប្រពៃណី​កិត្តិយស​របស់​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​ជា​ពិសេស​តួអង្គ​ដែល​ពិរុទ្ធជន​រ៉ាត់ រ័​ត្ន​មុនី បាន​សម្ភាស ។

ក្រោយមក​ពិរុទ្ធជន រ៉ាត់ រ័​ត្ន​មុនី ត្រូវ​តុលាការក្រុង​ភ្នំពេញ​សម្រេច​ចោទប្រកាន់ និង​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា លោក​បាន​ប្រព្រឹត្ត​បទល្មើស ញុះញង់​ឱ្យ​មានការ​រើសអើង យោង​តាម​មាត្រា ៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អំពើ​នេះ​ជា​ការ​ប៉ះពាល់​ដល់​ប្រពៃណី កិត្តិយស​របស់​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​ជា​ពិសេស​តួអង្គ​ដែល​លោក រ៉ាត់ រ័​ត្ន​មុនី បាន​សម្ភាស ។

គួរ​បញ្ជាក់​ទៀត​ថា​ពិរុទ្ធជន​ឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ តាម​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​បទល្មើស ផលិតភាព​យន្ត​ឯកសារ​ស្ដី​ពី​ការ​ជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា​ក្រោម​ចំណងជើង​ថា «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​» ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​ប្រទេស​រុ​ស្ស៊ី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ