រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅឆ្នាំនេះជំងឺគ្រុនឈាមមានលក្ខណៈធូរស្រាលជាងឆ្នាំកន្លងទៅ ។ ក្រសួងឲ្យដឹងថា ក្នុងរយៈចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០នេះ ករណីពលរដ្ឋកើតជំងឺគ្រុនឈាមមានតែចំនួន ៣៣៣៩ករណី និងមានអ្នកស្លាប់តែ៤ករណី ។

បើប្រៀបធៀបរវាងឆ្នាំ២០២០ និងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា គឺឆ្នាំ២០១៩ មានច្រើនជាង ។ ឆ្នាំ២០១៩ អ្នកកើតជំងឺគ្រុនឈាមមានចំនួន២៨ ២៨៥ករណី ហើយមានអ្នកស្លាប់ចំនួន៣២នាក់ឯណោះ ។

ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា ខេត្តក្រុងដែលមានមានជំងឺគ្រុនឈាមដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប៉ៃលិន សៀមរាប កណ្តាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ។ ក្រសួងបានគ្រប់គ្រងស្ថានការណ៍ជំងឺគ្រុនឈាមបានយ៉ាងល្អប្រសើរនាពេលនេះ ប៉ុន្តែការប្រយុទ្ធប្រឆាំងជំងឺនេះជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗគ្រប់រូប ។

ក្រសួងសុខាភិបាលបានអំពាវនាវឲ្យពលរដ្ឋធ្វើអនាម័យរក្សាបរិស្ថានស្អាត កុំមានមានមូសខ្លា កើត ដូចជាដាក់ថ្នាំអាបែតក្នុងទឹក ។ លុបបំបាត់ភ្នាក់ងារចម្លងមូសខ្លា និងដង្កូវទឹកដែលមាននៅក្នុងពាង អាងទឹក សំបកកង់យានជំនិះ និងប្រដាប់ដក់ទឹកផ្សេងៗទៀត៕
ចែករំលែកព័តមាននេះ