ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកស៊ីលក់ដី​តែជាដីខ្យល់ ត្រូវ​ឃាត់​ខ្លួន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ស៊ើប​ការ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៤ ​កក្កដា ឆ្នាំ​២០២០ បា​នប​ញ្ជូន​បុរស​វ័យ​ចំណាស់​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បុរស​រូប​នោះ​បាន​ជាប់​ពាក់​ព័ន្ធ​រឿង​លក់​ដី​ខយល់ យក​ប្រាក់​ពី​អ្នក​ដ៏​ទៃ​ប្រមាណ​ជាង​១៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ស៊ើប​ការ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៤ ​កក្កដា ឆ្នាំ​២០២០ បា​នប​ញ្ជូន​បុរស​វ័យ​ចំណាស់​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បុរស​រូប​នោះ​បាន​ជាប់​ពាក់​ព័ន្ធ​រឿង​លក់​ដី​ខយល់ យក​ប្រាក់​ពី​អ្នក​ដ៏​ទៃ​ប្រមាណ​ជាង​១៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ឈ្មោះ សូរ កែវរ​ដ្ឋា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​មួយ ផ្ទះ​លេខ​2DEoE1 ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​ន​ហា​ផ្ទៃ​ឲ្យ​បាន​មុន​​ថ្ងៃ​ទី​១៧ ខែកក្កដា ដើម្បី​ដោះស្រាយ​ពី​បទ​លក់​ដី​ខ្យល់ និងបោក​លុយ​អ្នក​ទិញ​ដី​ជាង​១៤ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​សំណុំរឿង​នេះ​ មានឈ្មោះ ជីវ ណា​រ៉ា ភេទ​ស្រី អាយុ​៣៣ ជាដើម​បណ្តឹង ។

ប៉ុន្តែ​ទំនងជា​ជនសង្ស័យ​មានការ​គេចវេស ក្នុង​ការ​ចូលខ្លួន​មុន​ថ្ងៃ​កំណត់​តាម​ដីកា​នោះ ទើបត្រូវ​សមត្ត​កិច្ច​ឃាត់ខ្លួន​ឲ្យ​តុលាការ​វិនិច្ឆ័យ​តាម​នីតិវិធី ។ ដូច្នេះ​ ពេល​នេះ​ជន​សង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស៊ើបសួរ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ