ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ស្រឡាញ់​ប៉ះ​ចំ​តែ​សង្សារលោក​ ៖​គណៈសង្ឃ​នាយកស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​អ្នក​ផលិត​ផ្សព្វផ្សាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈសង្ឃ​នាយកនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រតិកម្ម​ទៅ​នឹង​វី​ដេ​អូ​ និង​អត្ថន័យ​បទ​ចម្រៀង «​លួច​ស្រឡាញ់​ប៉ះ​ចំ​តែ​សង្សារលោក» ថា​បាន​បំផ្លិចបំផ្លាញ​កិត្តិយស សេចក្តី​ថ្លៃថ្នូ​រក៍៏ដូច​ជាតម្លៃ​ពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ ឋ​។«​ករណី​នេះ​ជា​ការ​ប្រមាថ​ចំពោះ​ព្រះសង្ឃ​ថេរវាទ នៅ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​បំផុត…

រាជធានីភ្នំពេញ ៖ គណៈសង្ឃ​នាយកនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រតិកម្ម​ទៅ​នឹង​វី​ដេ​អូ​ និង​អត្ថន័យ​បទ​ចម្រៀង «​លួច​ស្រឡាញ់​ប៉ះ​ចំ​តែ​សង្សារលោក» ថា​បាន​បំផ្លិចបំផ្លាញ​កិត្តិយស សេចក្តី​ថ្លៃថ្នូ​រក៍៏ដូច​ជាតម្លៃ​ពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ ឋ​។
«​ករណី​នេះ​ជា​ការ​ប្រមាថ​ចំពោះ​ព្រះសង្ឃ​ថេរវាទ នៅ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​បំផុត ក៏​ដូច​ជា​ពុទ្ធ​បរិស័ទ​ផង​ដែរ មាន​ភាព​ទោមនស្ស​កើតទុក្ខ​មិន​សុខចិត្ត​យ៉ាង​ក្រៃ​លែង​ចំពោះ​ទ​ង្វើ​ដ៏​អកុសល ​និង​ថោកទាប​នេះ​» នេះ​ជា​ការ​បញ្ជាក់​របស់​គណៈនាយក​សង្ឃ ​។

គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Troll យឹ​ម តន បង្ហោះ​វី​ដេ​អូ បទ​ច​ម្រ​ងៀង​«​លួច​ស្រឡាញ់​ប៉ះ​ចំ​តែ​សង្សារលោក​» នៅ​លើ​បណ្តាញ​សង្គម ​។ ក្នុង​វី​ដេ​អូ​នោះ បាន​កាត់ត​រូប​អតីត​ភិក្ខុ​មួយ​ចំនួន ដែល​រង​ការ​ចោទប្រកាន់​ថា ​បាន​ប្រព្រឹត្ត​អំពើរ​ខុស​ពី​វិន័យ​ព្រះសង្ឃ ទៅ​លួច​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រីភេទ​ ។

ចំណែក​អត្ថន័យ​បទ​ច​ង្រៀ​ង​នោះ​វិញ​ និយាយ​ពី​បុរស​ម្នាក់​កើតទុក្ខ​មិន​សុខចិត្ត​ដោយសារ​ខ្លួន បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ៗ​មិន​ឈ្នះ​ព្រះសង្ឃ គឺ​ព្រះសង្ឃ​មាន​មន្ត​ស្នេហា​ជាង​ខ្លួន​ ។

គណៈសង្ឃ​នាយកថា​នេះ​មិនមែន​ជា​លើក​ទី​១​មួយ​ទេ ដែល​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Troll យឹ​ម តន នេះ​បាន​ប្រព្រឹត្ត​អំពើរ​ជា​អកុសល​បែប​នេះ ​។ ស្ថាប័ន​ព្រះសង្ឃបាន​លើក​ឡើង​ថា រូបភាព​បុគ្គល​ដែល​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ យក​មក​កាត់ត​ភ្ជាប់​ជាមួយ​ស្ត្រីភេទ​នោះ​គឺជា​រូបភាព​ដែល​គណៈសង្ឃ​នាយក​គ្រប់​ជាន់ថ្នាក់ បាន​ដោះស្រាយ​ប្រកបដោយ​ច្បាប់​វិន័យ​រួច​ហើយ​ ។ រូបភាព​ខ្លះ​ជា​រូបភាព​សង្ឃ​បរទេស និង​ខ្លះ​ទៀត​ជា​រូបភាព​បព្វជិត​សង្ឃ​ពុំ​មាន​កំហុស​អ្វី​ឡើយ ក៍​ត្រូវ​បាន​យក​មក​ដាក់​ភ្ជាប់​ដើម្បី​ត្មិៈ​តិៈ​ដៀល​បន្ទាបបន្ថោក​ក្នុង​បទ​ចម្រៀង​យ៉ាង​គ្រោតគ្រាត និង​អ​យុ​ត្តិ ផង​ដែរ​។

គណៈសង្ឃ​នាយក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​តាម​ច្បាប់​ដល់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Troll យឹ​ម តន នោះ ​។ ខណៈ ការ​បង្ហោះ​បទ​ច្រៀង​លួច​ស្រឡាញ់​ប៉ះ​ចំ​តែ​សង្សារលោក​នៅ​លើ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Troll យឹ​ម តន នេះ មាន​អ្នក​ចូល​មើល ចែកចាយ និង​បញ្ចេញមតិ​យ៉ាងច្រើន​។

អ្នក​ចូល​បញ្ចេញមតិ​ភាគច្រើន​មិន​គាំទ្រ​ការ​ផលិត​បទ​ចម្រៀង​និង​វី​ដេ​អូ​នោះ​ទេ ដោយ​យល់​ថា​បាន​ធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​ធ្លាក់​ចុះ​ហើយ​ថា​ករណី​ព្រះសង្ឃ​មួយ​ចំនួន​តូច​បាន​ប្រព្រឹត្ត​ទ​ង្វើ​មិន​គ​ម្បី​ខុស​វិន័យ​សង្ឃ​នោះ ជា​ករណី​បុគ្គល​ប៉ុណ្ណោះ ហើយ​បុគ្គល​ល្មើស​វិន័យ​ទាំងនោះ ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន ដោយ​មិន​ពាក់ព័ន្ធ​ដល់​ព្រះសង្ឃ​ដទៃ​និង​ពុទ្ធសាសនា​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ