ខេត្តឧត្តរមានជ័យ ៖ ផ្ទុះរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅផ្ទៃក្នុងប៉ុស្តិ៍រដ្ឋបាល ប៉ូលិសអន្តោប្រវេសច្រកទ្វារអន្តរជាតិអូរស្មាច់ ខណៈលោកវរសេនីយ៍ឯកថេរ សុរិទ្ធិ
យ៉ា និងលោកវរសេនីយ៍ឯកទា ប៉ាវ សំណាងមិនអនុវត្តទៅលើគោលការណ៍រចនា
សម្ព័ន្ធទាំង៤គោលដៅដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដាក់ឱ្យបម្រើការងារនៅច្រកទ្វារព្រំដែន ។

ព័ត៌មានធ្លាយចេញពីប៉ុស្តិ៍ព្រំដែននិយាយថា លោកវរសេនីយ៍ឯកថេរ សុរិទ្ធិយ៉ា មេប៉ុស្តិ៍ រដ្ឋបាលនគរបាលអន្តោប្រវេសអន្តរជាតិអូរស្មាច់ លោកវរសេនីយ៍ឯក ទា ប៉ាវសំណាងតួនាទីជាអនុប៉ុស្តិ៍ ឃុបឃិតគ្នាលុបបំបាត់រចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុងរបស់អគ្គនាយកអន្តោប្រវេសន៍ចោលបង្កើតថ្មី ដោយនិយមតែបក្សពួកក្តោបក្តាប់រាល់ការងារចំណូលបានស៊ីដាច់មន្ត្រីក្រាមឱវាទរបស់ខ្លួន ដោយបានអះអាងថា ផ្តល់ឱ្យទៅថ្នាក់លើ ថែមទាំងគំរាមមន្ត្រីតូចតាចមិនឱ្យហើបមាត់ទៀតផង។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ សុំមិនបញ្ចេញឈ្មោះ បាននិយាយបង្ហើបអះអាងឱ្យដឹងថា លោកមេប៉ុស្តិ៍ និងលោកអនុប៉ុស្តិ៍រដ្ឋបាលនគបាលអន្តោប្រវេសកំពុងតែជះក្លិន ត្រូវបានគេរិះគន់ថា ប៉ុស្តិ៍រដ្ឋបាលនគបាលច្រកទ្វារអន្តរជាតិអូរស្មាច់នេះ ជាប៉ុស្តិ៍ដេញថ្លៃផ្តាច់មុខរបស់លោកមេប៉ុស្តិ៍ និងលោកអនុប៉ុស្គិក្តោបក្តាប់តែមនុស្ស២នាក់ដែលពេលនេះ បែកពាងប្រហុកខុលទៅហើយ មានដង្កូវវារឱ្យរគើម ។

មន្ត្រីដដែលបានបញ្ជាក់ថា បញ្ហាលោកមេប៉ុស្តិ៍បានរំលាយនូវរចនាសម្ព័ន្ធរបស់ក្រ
សួងមហាផ្ទៃ ក៏ដូចបទបញ្ជាអគ្គនាយកអន្តោប្រវេសន៍ចោលទាំង៤ ផ្នែក៤គោលដៅ ដូចជានាយក្រុមផ្នែករដ្ឋបាល នាយក្រុមផ្នែកធ្វើបែបបទ នាយក្រុមផ្នែកច្បាមការពារ និងនាយក្រុមផ្នែកត្រួតពិនិត្យចល័តឱ្យទៅជាមន្ត្រីធម្មតា ហើយរៀបចំរចនាសម្ព័ន្ធថ្មីដោយបក្សពួករបស់ខ្លួន ដោយយកមនុស្សជាជនស៊ីវិល ដែលជាសាច់ញាតិខ្លួនមក
ធ្វើកាន់តួនាទីនេះជំនួសវិញ បញ្ហាមាត់ច្រកទ្វារអន្តរជាតិបិតបើកកត់ចំនួនក្បាលរថយន្តចេញចូលដោយមិនបានត្រួតពិនិត្យឱ្យច្បាស់លាស់រាល់ឯកសារ ដូចជាលិខិតឆ្លងដែន(passport)តៃកុងរថយន្ត និងអ្នករួមដំណើរនៅក្នុងរថយន្ត មិនមានឯកសារនោះទេបណ្តោយឱ្យចូលយ៉ាងជ្រៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ លោកវរសេនីយ៍ឯកថេរ សុរិទ្ធិយ៉ា យកគោលដៅប៉ុស្តិ៍ ផ្នែករដ្ឋបាលខ្លោងទ្វារនៅមុខផ្សារថ្មអូរស្មាច់ ជាកម្មសិទ្ធិផ្ទាល់ខ្លួនរកចំណូល (ថវិកា)បានលុយ
យ៉ាងសន្លឹកសន្ធាប់ ដោយតម្រូវឱ្យក្បាលឡានរថយន្តថៃដឹកដំឡូងមីមួយគ្រឿងបង់៤០០បាត មនុស្សឆ្លងដែនគ្មានលិខិតក្នុងម្នាក់ៗ១០០បាត ចូលម៉ាសេរី បើគិត
ពីក្បាលរថយន្តមិនក្រោមពី១៥០រថយន្តក្នុងមួយថ្ងៃដោយឡែករថយន្តដឹកទំនិញគ្រឿងទេសរួមទាំងរថយន្តដឹកជ្រូកមាន់មិនក្រោម១០០គ្រឿងតម្រូវឱ្យបង់ចាប់ពី
៨០បាតទៅ១០០០បាត ។

ចំណែករថយន្តដឹកគ្រឿងសំណង់ក្នុងមួយរថយន្តតម្រូវឱ្យបង់១៥០០បាត។ ប្រភពដដែលប្រាប់ថា ប្រាក់ដែលប្រមូលបានទាំងនេះ ត្រូវបានស៊ីដាច់មន្ត្រីក្រោមឱវាទរបស់ខ្លួនហើយលោកមេប៉ុស្តិ៍ អនុប៉ុស្តិ៍អះអាង(ថវិកា)ទាំងអស់ សម្រាប់មេថ្នាក់លើ។

ទាក់ទិនរាល់ពត័មានចោទប្រកាន់នេះ កាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី១៣កក្កដា កោះសន្តិភាពបានធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដើម្បីធ្វើបទសម្ភាសន៍ជាមួយលោកវរសេនីយ៍ឯក ថេរ សុរិទ្ធិយ៉ា មេប៉ុស្តិ៍រដ្ឋបាលនគរបាលអន្តោប្រវេសន៍ដែរ តែលោកបានលើកទូស័ព្ទហើយនិយាយថា «បើចង់ធ្វើបទសម្ភាសន៍ជាមួយលោក ត្រូវតែដាក់សំណើសុំចូលទៅអគ្គនាយោអន្តោប្រវេសន៍សិន ទើប
មកធ្វើការជួបសម្ភាសន៍ជាមួយលោកបាន ហើយក៏បិទទូស័ព្ទទៅវិញ ធ្វើប្ញកកោងណាស់ ហើយកាន់តែកោងកាចជាមួយកូនចៅថ្នាក់ក្រោមផងដែរ ។
ព័ត៌មានបន្ថែមមានផ្សាយជូនបន្តនៅកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ