ខេត្តសៀមរាប ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោក មុយ សុភ័ក្ត្រ នារសៀលថ្ងៃទី១៣ ខែកក្កដា បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរស២នាក់ដាក់ពន្ធនាគារពីបទកាប់រាន និងឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធយកដីព្រៃ និងប្រើប្រាស់រណារយន្តដោយគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។

បទល្មើសនេះមានចែងនិងផ្ដន្ទាទោសតាមបញ្ញត្ដិមាត្រា៩៧ និងមាត្រា៩៩ នៃច្បាប់ស្ដីពីព្រៃឈើ។
លោកចៅក្រមឲ្យដឹងថា បុរសទាំង២នាក់នេះ ម្នាក់ឈ្មោះ ហឿម ហុង អាយុ២៩ឆ្នាំ នៅភូមិរំដួលថ្មី ឃុំដូនពែង ស្រុកអង្គរជុំ ជាកសិករ និងម្នាក់ទៀតឈ្មោះ ម៉ៅ ម៉ាង អាយុ២៨ឆ្នាំ នៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ៕




ចែករំលែកព័តមាននេះ