ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ណសមធម៌នឹងត្រូវអាជ្ញាធរដកហូតមកវិញពេលពលរដ្ឋមានជីវភាពប្រសើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​ការ​ផ្តល់​បណ្ណ​សមធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​សម្រាប់ បើក​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អំឡុង ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ មាន​តម្លាភាព ក្រសួងផែនការ​បាន​ចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យ​បំពេញភារកិច្ច​ស្រង់​ស្ថិតិ​ពលរដ្ឋ​ក្រីក្រ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ទិន្នន័យ​នោះ​មានគុណ​ភាព តម្លាភាព​ចំពោះ​ពលរដ្ឋ​ទូទៅ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​ការ​ផ្តល់​បណ្ណ​សមធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​សម្រាប់ បើក​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អំឡុង ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ មាន​តម្លាភាព ក្រសួងផែនការ​បាន​ចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យ​បំពេញភារកិច្ច​ស្រង់​ស្ថិតិ​ពលរដ្ឋ​ក្រីក្រ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ទិន្នន័យ​នោះ​មានគុណ​ភាព តម្លាភាព​ចំពោះ​ពលរដ្ឋ​ទូទៅ ។

លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​បាន​ជូនដំណឹង​ទៅ​ប្រធាន​មន្ទីរ​ផែនការ​គ្រប់​ខេត្ត​-​រាជធានី ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​-​សង្កាត់​ឲ្យ​បាន​ជិត​ស្និទ្ធ​បំផុត ដើម្បី​ធ្វើការ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​បន្ត ។

ក្នុង​នោះ​លោក​រដ្ឋមន្ត្រី​ណែនាំ​មន្ត្រី​ឲ្យ​ចុះ​ផ្សព្វផ្សាយ ពន្យល់ ប្រជាពលរដ្ឋ ពី​នីតិវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​។ ធ្វើការ​ណែនាំ​ដល់​គ្រួសារ​ដែល​កំពុង​ប្រើ​បណ្ណ​សមធម៌​ដែល​ហួស​សុពលភាព​ឬ​ធ្វើការ ដក​បណ្ណ​សមធម៌ ពី​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ និង​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ដែល​នៅ​ពុំ​ទាន់​មាន​បណ្ណ​សមធម៌ ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌​។

សេចក្តីណែនាំថ្មីរបស់លោកឆាយ ថន ធ្វើឡើងបន្ទាប់ពីមានភាពមិនប្រក្រតីមួយចំនួន កើតមាននៅក្នុងការផ្តល់បណ្ណសមធម៌នាពេលកន្លងមក។

កន្លងមក មានគ្រួសារមួយចំនួនកាន់បណ្ណសមធម៌ហួសកំណត់ គ្រួសារមួយចំនួនមានជីវភាពសមរម្យ តែមានបណ្ណសមធម៌ ចំណែកគ្រួសារពលរដ្ឋក្រីក្រមួយចំនួនពុំទាន់មានបណ្ណសមធម៌ ទៅវិញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងផែនការ នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៣កក្កដា ។ រដ្ឋមន្រ្តីក្រសួងផែនការ បានដាស់តឿន ប្រធានមន្ទីរផែនការតាមខេត្តទំាងអស់ ខិតខំ ដោះដោះស្រាយភាពមិនប្រក្រតី និង ការតវ៉ា នានា ឲ្យមានប្រសិទ្ធភាព។

សូមជម្រាបថានៅក្នុងជុំទី១រដ្ឋបានបញ្ចេញសាច់ប្រាក់ប្រមាណ២៥លានដុល្លារកាលពីថ្ងៃទី២៤មិថុនា សម្រាប់ឧបត្ថម្ភ ដល់ពលរដ្ឋក្រីក្រនៅទូទំាងប្រទេសប្រមាណ៥៦ម៉ឺនគ្រួសារ។

ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​១​នេះ នឹង​បញ្ចប់​ក្នុង​ការ​ពេល​ឆាប់​ៗ​នេះ ហើយ​ជុំ​ទី​២​នឹង​បន្ត​ចាប់ពី​ថ្ងៃ​ទី​២៥​ក​ក្កា​ដា ខាង​មុខ​នេះ​។ មន្ត្រី​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​គិត​ថា​ខ្លួន​ក្រីក្រ​ពិតប្រាកដ​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​សម្ភាស​ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌ នៅ​តាម​ឃុំ សង្កាត់​ដែល​ខ្លួន​រស់នៅ​ជា​អចិន្ត្រៃយ៍​។

ចំនួន​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ជុំ​ទី​២​នោះ មន្ត្រី​សង្ឃឹមថានឹង​មាន​ចំនួន​ច្រើន​ជាង​ជុំ​ទី​១ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​ក្នុង​ពេល​នេះ​។ គិត​ត្រឹម​ថ្ងៃ​ទី​១ ខែកក្កដា ក្រសួងផែនការ​បាន​បង្ហាញ​ថា មានគ្រួសារ​ក្រីក្រ​ថ្មី​ចំនួន ២៤ ៩១៥ គ្រួសារ បាន​រក​ឃើញ​បន្ថែម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ