រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សាលារៀនដែលបើកដំណើរការមុនគេ គឺសាលាថ្នាក់ឧត្តមសិក្សា ព្រោះថ្នាក់នេះងាយស្រួលរៀបចំតាមការអនុវត្តវិធានការក្រសួងសុខាភិបាល ។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ក្នុងបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីក៏ដូចជា សំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែងនាព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា ៖«ពិតមែនហើយ យើងចាប់ផ្តើមឲ្យមានការបើកជាបណ្តើរៗហើយ ក្រសួងអប់រំយុវជន និងកីឡាបានបើកឲ្យមានការប្រឡងហើយ ។ ហើយខ្ញុំបានឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងអប់រំបើកសាលារៀនថ្នាក់ឧត្តមសិក្សានៅខែសីហា ដែលធនាការគ្រប់គ្រងពីគម្លាតសុវត្ថិភាពយ៉ាងម៉េច ហើយសាលាឯកជនធ្វើយ៉ាងម៉េច?» ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែនបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានឯកជនអាចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សាឯក ជនអាចប្រឡងបញ្ចប់ឆ្នាំក្នុងរយៈពេល២ថ្ងៃ ៕
ចែករំលែកព័តមាននេះ