ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ផ្តាំ​ទៅ​បុរស​ម្នាក់​ថា សំណាង​ហើយ​ដែល​សម្តេច​មិន​បញ្ជា​ឲ្យ​ចាប់​មិន​អ​ញ្ចឹ​ង​ដេក​គុក​បាត់​ហើយ

3 ឆ្នាំ មុន
  • ព្រៃវែង

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ទៅ​កាន់​បុរស​ម្នាក់ ដែល​សម្តេច​បាន​បញ្ជាក់​អត្តសញ្ញាណ​ថា មានឈ្មោះ «​រ័​ត្ន សុធី​»…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ទៅ​កាន់​បុរស​ម្នាក់ ដែល​សម្តេច​បាន​បញ្ជាក់​អត្តសញ្ញាណ​ថា មានឈ្មោះ «​រ័​ត្ន សុធី​» រស់នៅ​ខេត្តបន្ទាយមានជ័យ ដែល​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ថា លុយ​ដែល​រាជរដ្ឋាភិបាល​ជួយ​កម្មករ គ្រួសារ​ក្រីក្រ និង​អ្នក​ងាយ​រង​គ្រោះ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ជា​លុយ​ជំនួយ​របស់​សហភាព​អឺរ៉ុប (EU) ប្រតិកម្ម​ចេញពី​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០២០ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា មាន​បុរស​ម្នាក់​ឈ្មោះ រ័​ត្ន សុធី នៅ​បន្ទាយ​មាន​ជ័យ​និយាយ​ថា ផ្តល់​លុយ​ឲ្យ​ប្រជាពលរដ្ឋ​ដោយ​ជំនួយ​របស់ EU ដែល​ការ​និយាយ​នោះ គឺជា​រឿង​មិន​ពិត ។ សម្តេច​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​សូម​ផ្តាំ​លោក សុធី ឯង​ដែល​ខ្ញុំ​មិន​បាន​បញ្ជាឲ្យ​ចាប់ ។ បើ​ថ្ងៃ​នោះ​បញ្ជា​ឲ្យ​ចាប់ លោក សុធី ដេក​គុក​ហើយ » ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ច្បាស់​ថា «​រដ្ឋាភិបាល​ហ៊ុន សែន អត់​បាន​ប្រើ​លុយ​បរទេស​មួយ​សេន​ណា​» សម្រាប់​កិច្ចការ​កូ​វី​ដ​១៩ នោះ​ទេ ហើយ​កម្ពុជា​នៅ​មាន​សាច់ប្រាក់​គ្រប់គ្រាន់​ក្នុង​ការងារ​ជួយ​ដល់​ពលរដ្ឋ កម្មករ​រោងចក្រ​ជាង ១០​ម៉ឺន​នាក់​ទទួល​បាន ៤០ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​គ្មាន​មន្ត្រីរាជការ​ណាមួយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កាត់​ប្រាក់ខែ ព្រោះ​កូ​វី​១៩ ឡើយ ។

ជា​ពិសេស​មាន​សប្បុរ​ជន​ជា​ច្រើន រួម​ទាំង​មន្ត្រី​នានា​បាន​ចូលរួម​យុទ្ធនាការ​កាត់​លុយ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ប្រយុទ្ធ​នឹង​កូ​វី​ដ ១៩ ដែល​ក្នុង​នោះ​សម្តេច​បាន​មាន​ប្រសាសន៍​ថ្លែង​ការ​ដឹងគុណ​ដល់​សម្តេចម៉ែ និង​ព្រះមហាក្សត្រ​ដែល​បាន​ព្រះ​ប្រទាន​បរិច្ចាគ​ប្រាក់​ជា​ច្រើន​ជួយ​ដល់​សកម្មភាព​ប្រយុទ្ធ​នឹង​កូ​វី​ដ ១៩ ។

សម្តេច​ក៏​បា​នប​ញ្ជួ​ន​សារ​ចេញពី​ខេត្តព្រៃវែង​ទីកន្លែង​ដែល​សម្តេច បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​កសិករ នៅ​ស្រុក​ពាម​រក៍ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៤ ខែកក្កដា​នេះ ផ្តាំ​ទៅ​ក្រុមប្រឆាំង​ទាំងអស់​មើល​មុខ​សម្តេច​ឲ្យ​ច្បាស់​ថា សម្តេច​នៅ​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​ស្ថានភាព​លំបាក​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ