ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ខ្មែរ​ហាក់​លែង​ខ្លាច​កូ​វី​ដ​១៩ ! ១០​នាក់​ពាក់មួក​ទាំង​១០ តែ​ពាក់​ម៉ាស់​មាន​តែ​ម្នាក់

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ក្រើនរម្លឹក​ពលរដ្ឋ​ខ្មែរ​ជា​ថ្មី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០២០ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ព្រោះ​ពេល​នេះ​ប្រជាពលរដ្ឋ​ហាក់​លែង​ខ្លាច​កូ​វី​ដ​១៩ រហូត​បន្លាច​ក៏​លែង​ខ្លាច​ដូច​មុន…

ខេត្តព្រៃវែង ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ក្រើនរម្លឹក​ពលរដ្ឋ​ខ្មែរ​ជា​ថ្មី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០២០ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ព្រោះ​ពេល​នេះ​ប្រជាពលរដ្ឋ​ហាក់​លែង​ខ្លាច​កូ​វី​ដ​១៩ រហូត​បន្លាច​ក៏​លែង​ខ្លាច​ដូច​មុន ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​ពី​ខេត្តព្រៃវែង​ថា នៅ​តាម​ផ្លូវ​ដែល​សម្តេច​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​កសិករ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​នោះ សម្តេច​បាន​កត់សម្គាល់​ឃើញ​ថា បងប្អូន​ខ្មែរ​១០​នាក់​ដែល​បើកបរ​ម៉ូតូ គឺ​ទាំង​១០​នាក់​បាន​ពាក់មួក​ការពារ​សុវត្ថិភាព ក៏​ប៉ុន្តែ​សម្តេច​សោកស្តាយ​ដោយ​ឃើញ​១០​នាក់​ជិះ​ម៉ូតូ​មាន​មួក​ពាក់មួក​ការពារ​សុវត្ថិភាព​ទាំង ១០ តែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ពាក់​ម៉ាស់​ការពារ ។

សម្តេច​បាន​បញ្ជាក់​ថា ពី​មុន​ពេល​កូ​វី​ដ​១៩ ចូល​ដល់​កម្ពុជា ខ្មែរ​ពី​មុន​មាន​ជំងឺ​ភ័យ​ខ្លាច​ជ្រុល តែ​ឥឡូវ​បន្លាច​លែង​ខ្លាច​រឿង​កូ​វី​ដ ១៩ ដូច្នេះ​សម្តេច​អំពាវនាវ​ជា​ថ្មី​ថា ម្នាក់​ៗ​ត្រូវ​ការពារ​ខ្លួន ពី​កូ​វី​ដ​១៩ ព្រោះ​ការ​ការពារ​កូ​វី​ដ ១៩ គឺ​ផ្តើម​ពី​មនុស្ស​ម្នាក់​ៗ ព្រោះ​ឪពុក​យើង ប្រពន្ធ​យើង ក៏​មិន​អាច​ជួយ​យើង​បាន​ដែរ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ១០០% នៃ​ករណី​កូ​វី​ដ ១៩ គឺជា​ការ​នាំ​ចូល​មក​កម្ពុជា​ដោយ​ជនបរទេស និង​ដោយ​ជនជាតិ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ពី​បរទេស​ដូច​ជា អា​មេ​រិ​ក បារាំង ម៉ា​ឡេ​ស៊ី និង​អា​រ៉ាប់​ប៊ី​សា​អូឌីត ជាដើម បើ​ទោះបី​មក​ចម្លង​ក្នុងស្រុក​នៅ​បាត់ដំបង​ពី​ប្តី (​មក​ពី​ម៉ា​ឡេ​ស៊ី​) ទៅ​ប្រពន្ធ​, នៅ​សៀមរាប ជប៉ុន​ចម្លង​ខ្មែរ​ម្នាក់ ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៤ កក្កដា​នេះ និស្សិត​ខ្មែរ​សរុប ៩០​នាក់​មក​ពី​អា​រ៉ាប់​ប៊ី​សា​អូឌីត គឺ​រក​ឃើញ​សរុប ២៤ នាក់​ហើយ​ដែល​មាន​កើត​កូ​វី​ដ ១៩ ដូច្នេះ​នៅ​សល់​ប្រមាណ ៧០​នាក់​ទៀត តើ​នឹង​មាន​ទៀត ឬ​អត់ ? ។

សម្តេច​បាន​បញ្ជាក់​ថា «​ហេតុ​ដូច្នេះ​ហើយ យើង​អត់​ហ៊ាន​ឲ្យ​ទៅ​ផ្ទះ​ទេ នៅ​ដាក់​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​នៅ​មណ្ឌល​ជំពូរ​វ័ន » ។ សម្តេច​បន្ត​ថា «​មិនដឹង​ថា​នៅ​មាន​ទៀត ឬ​អត់ ? ភ័ព្វសំណាង​នៅ​កម្ពុជា​អត់​មាន​នរណា​ស្លាប់​ដោយសារ​តែ​កូ​វី​ដ​១៩​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ