មនុស្ស៩នាក់ទៀតមកពីអារ៉ាប់ប៊ីសាអូឌីបានធ្វើតេស្តឃើញមានកូវីដ១៩ បន្ទាប់មនុស្ស១៥នាក់បាន រកឃើញមេរោគដ៏សាហាវនេះកាលពីប៉ុន្មានថ្ងៃមុន ។ នេះបើតាមក្រសួងសុខាភិបាលប្រកាសអោយដឹងនៅថ្ងៃនេះ ។

ក្រសួងសុខាភិបាលបាននិយាយថា មានករណីវិជ្ជមានចំនួន ០៩នាក់បន្ថែមទៀត ក្នុងចំណោមអ្នក ធ្វេីដំណេីរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។ នេះជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លេីកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធាន ការការពារការចម្លងវីរុសដ៏កាចសាហាវនេះ ឲ្យបានខ្ជាប់ខ្ជួន ហេីយបុគ្គលដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ ទាំងអស់ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ ឲ្យបានល្អ ចៀសវាងការចម្លង បន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត ដេីម្បីការពារការចម្លងនៅក្នុងសហគមន៍ ។
សូមបញ្ជាក់ ៖ កម្ពុជាយើងអ្នកកើតកូវីដ១៩ មានចំនួនទាំងអស់១៦៥នាក់ហើយ ខណៈកំពុងតែព្យាបាលមានចំនួន៣២នាក់ហើយ ៕
ចែករំលែកព័តមាននេះ