កម្ពុជាបានលក់ឥណទានកាបូនបានថវិកា ចំនួន១១,៦លានដុល្លារអាមេរិក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ភាពជោគជ័យ នៃការការពារ និងអភិរក្សព្រៃឈើ លក់ឥណទានកាបូនចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន ១១,៦…
រាជធានីភ្នំពេញ ៖ ភាពជោគជ័យ នៃការការពារ និងអភិរក្សព្រៃឈើ លក់ឥណទានកាបូនចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន ១១,៦…
រាជធានីភ្នំពេញ ៖ ភាពជោគជ័យ នៃការការពារ និងអភិរក្សព្រៃឈើ លក់ឥណទានកាបូនចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន ១១,៦ លានដុល្លារអាមេរិក។ ការរក្សាឈើឈរដើម្បីលក់តួនាទីនៃព្រៃឈើដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ី ហើយបង្ហាញពីការធានាបាននូវការការពារធនធានធម្មជាតិពីការកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់ ដីព្រៃក្នុងកម្រិតខ្ពស់បំផុត។
លោក នេត្រ ភក្ត្រា បានបញ្ចាក់ថា នៅអំឡុងទស្សនកិច្ចនៅតំបន់អភិរក្ស ជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកោះកុងទាក់ទងនឹងការលក់ឥណទានកបូនក្នុងទីផ្សារស្ម័គ្រចិត្តកម្ពុជាបាន និងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាដែលកម្ពុជាមាន នៅសេសសល់បរិមាណច្រើន។ ទីតាំង៣កន្លែងដែលកម្ពុជាលក់កាបូនបាន ក្នុងនោះក៏មានដែនជម្រក សត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។ ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។
រហូតមកដល់ពេលនេះមានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ លោកថា មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាព នៃការផលិតកាបូន និងយន្តការផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពលើតំបន់ការពារធម្មជាតិដែលសម្បូរណ៍ដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត។
ការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិ នៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។ អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារ ធម្មជាតិ បានល្អប្រសើរ ក្រសួងបរិស្ថានមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។
លោករដ្ឋលេខាធិការបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកា ដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។
ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។ ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប។ លោកបានបន្ថែមថា ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លាន ហិកតាដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានាបាន និងកំពុងឈរជើងការពារ៕ ដោយ ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ