ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាកអាចត្រូវនឹងថ្ងៃទី១៧ ដល់២១ ខែសីហា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​ឈប់​សម្រាក​សង​ជំនួស​ឲ្យ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នឹង​អាច​ធ្វើឡើ​ង ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ ២០២០ ​។ លោក​…

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​ឈប់​សម្រាក​សង​ជំនួស​ឲ្យ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នឹង​អាច​ធ្វើឡើ​ង ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ ២០២០ ​។

លោក​ អូន ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន កំណត់​យក​ថ្ងៃ​ឈប់​សម្រាក​ជំនួស ឲ្យ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ ២០២០ ខាង​មុខ​ ។

នេះ​បេី​តាម​លទ្ធផល​នៃកិច្ចប្រជុំ​ចង្អៀត​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​កំណត់​ថ្ងៃ​ឈប់​សម្រាក​ជំនួស ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ និង​ការ​សម្រួល​វិធានការ ចេញ​-​ចូល​ប្រទេស​កម្ពុជា ដល់​វិនិយោគិន​-​ធុរជន​បរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ