ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សម្រក​ទម្ងន់​កុំឱ្យ​ឡើង​គីឡូ​ដោយ​មិន​ចាំបាច់​ហាត់ប្រាណ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​មនុស្ស​គ្រប់​រូប​តែង​បារម្ភ​ពី​បញ្ហា​សុខភាព​ធាត់​លើស​ទម្ងន់​ដែល​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា ញុំ​ា​សាច់​ច្រើន ញាំ​ុ​សារធាតុ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង និង​អាហារ​ផ្សេង​ៗ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​អ័រម៉ូន ឬ​ប្រភេទ​បន្លែ​ឆា​ជាមួយ​ខ្លាញ់ ឬ​ក៏​ប្រេងខ្យង​ជាដើម ។ អាហារ​ទាំងនេះ​ហើយ​ដែល​នាំ​ឱ្យ​កកស្ទះ​ក្នុង​រាង​កាយ​យើង ហើយ​ងាយ​ប្រឈម​នឹង​ភាពធាត់​ដុះពោះ​កំប៉ោង ភាព​ស្ពឹក​ស្រពន់ និង​លើស​ពី​នេះ​ទៀត​ពួក​គេ​ងាយ​នឹង​កើត​ជំងឺលើសឈាម​ដែល​បណ្ដាល​មក​ពី​ការ​កើនឡើង​នូវ​ជាតិ​ខ្លាញ់​ក្នុងសរសៃឈាម និង​ជំងឺ​ខ្លាញ់​រុំ​បេះដូង​ផង​ដែរ ។

មូលហេតុ​ទាំង​អស់នេះ​ហើយ​ទើប​អ្នក​វិទ្យាសាស្ត្រ និង​វិ​ជ្ជ​សាស្ត្រ ក្នុង​ពិភពលោក​បាន​ស្វែងរក​និង​កំពុង​ស្វែងរក​ឱសថ​ថ្មី​ៗ ដើម្បី​បញ្ឈប់​ភាព​កង្វល់​ទាំងនេះ​សម្រាប់​មនុស្ស​ក្នុង​សកលលោក​ដោយ​យល់​ឃើញ​ថា ពួក​គេ​ទាំងនោះ​រវល់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​គា្ម​ន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ហាត់ប្រាណ និង​លេង​កីឡា​ដើម្បី​ថែទាំ​សុខភាព​ច្រើន​ឡើយ ។ ឥឡូវ​សូម​ឈប់​បារម្ភ​ពី​កង្វល់​ទាំងនេះ​ទៀត​ទៅ​ដោយ​លោក​អ្នក​គ្រាន់តែ​ងាក​មក​ប្រើ​ឱសថ​ថ្មី​ដែល​ទើបតែ​នាំ​ចូល​មក​ពី​ក្រៅប្រទេស ហើយឱសថ​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​៦០​ឆ្នាំ​មក​ហើយ​តាម​បែប​វិទ្យាសាស្ត្រ​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​បាន​អនុម័ត​ទទួលស្គាល់​ដោយ​នាយកដ្ឋាន​ស្បៀងអាហារ និង​ឱសថ​(FDA)​នៃ​សហរដ្ឋអាមេរិក ។ ឱសថ​នេះ​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ក្នុង​ពិភពលោក​ឱ្យ​ជា​សះស្បើយ​ពី​ជំងឺ​ធាត់​ដុះពោះ​កំប៉ោង​ដោយ​ទទួល​បាន​ជោគជ័យ​១០០​ភាគរយ ហើយ​ធ្វើ​ឱ្យ​លោក​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ រាង​ស្លី​ម កាត់​បន្ថយ​ជាតិ​ខ្លាញ់ និង​មាន​សុខភាព​ល្អ ។ ក្រៅពី​អាច​បំបាត់​ភាពធាត់​ហើយឱសថ​នេះ​អាច​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង ការពារ​ការ​រីក​រាលដាល​នៃ​កោសិកា​សម្រាប់​លោក​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​និង​មហារីក​សុដន់ ។     ​    ​   

ទាក់ទង​នឹង​ឱសថ​ដែល​ទើបតែ​នាំ​ចូល​ថ្មី​នេះ លោកស្រី​Kanha Lim ដែល​ជា​អ្នក​ទទួល​សិទ្ធិ​លក់ និង​ចែកចាយ​ឱសថ​បានឱ្យ​ដឹង​ថា «​ឱសថ​នេះ​គឺ​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម នឹង​អាច​កែប្រែ​រូបរាង​ដែល​ធាត់​របស់​លោក​អ្នក​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​លោក​អ្នក​នឹង​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទាំងអស់ ជា​ពិសេស​នោះ​លោក​អ្នក​មិន​ចាំបាច់​ហាត់ប្រាណ ឬ​លេង​កីឡា​អ្វី​ឡើយ ហើយ​មួយ​ថ្ងៃ សូម​ធានា​ថា នឹង​ស្រក​ចាប់ពី កន្លះ​គីឡូ​ទៅ​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​» ។

លោកស្រី Kanha Lim បាន​បញ្ជាក់​ថា «​ឱសថ​នេះ​ពេញ​និយម​ណាស់​សម្រាប់​តា​រាហូ​លីវូ​ដ​នៅ​ក្រៅប្រទេស​មាន​តារា​ល្បី​ៗ​ដូច​ជា លោក Ben Affleck និង​តារាចម្រៀង​Mariah Carey ជាដើម រីឯ​នៅ​កម្ពុជា​វិញ​មាន​ដូច​ជា អ្នកស្រី ចាន់ តារា​ទី និង​បណ្តា​អតិថិជន​ធំ​ៗ​ជា​ច្រើន​ទៀត​»​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព ៕