រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជានោះអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ថា មិនលើកលែងចំពោះជនបរទេសណាម្នាក់ ដែលចូលមកព្រះសីហនុក្នុងការយកសំណាកមកវិភាគ ។
តាមបណ្តាញសង្គមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានសរសេរយ៉ាងដូច្នេះថា ៖«យេីងមិនថមថយក្នុងការធ្វើយុទ្ធនាការប្រឆាំងជំងឺកូវីដ -១៩ ជាដាច់ខាត តែយេីងត្រូវខិតខំបង្កេីនសមត្ថភាព កំណេីនការងាររបស់ក្រុមការងារចត្តាឡីស័ក និងអង្គភាពពាក់ព័ន្ធ »។
លោកបន្តថា ៖«ចំពោះការយកសំណាកជនបរទេសចូលមកខេត្តព្រះសីហនុមកវិភាគ ដេីម្បីរកមេរោគកូវីដ-១៩ គ្មានការយោគយល់ជាដាច់ខាត ។ យេីងអាចជួយព្យាបាលជំងឺនេះបានករណីរកឃេីញមេរោគកូវីដ-១៩ តែខ្ញុំមនអនុញ្ញាតអោយលោកអ្នកនាំមេរោគនេះមកចំលងប្រជាពលរដ្ឋខ្ញុំឡេីយ» ។
សូមជម្រាបថា រហូតដល់ម៉ោង០៩:០០ព្រឹក ថ្ងៃទី១៣ កក្កដា ២០២០ យេីងពុំរកឃេីញ ករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១៥៦នាក់បានព្យាបាលជាសះស្បេីយ១៣៣នាក់ និងកំពុងសំរាកនៅពេទ្យចំនួន២៣នាក់ គ្មានស្លាប់គ្មាន ។
ក្រសួងសុខាភិបាលលើកឡើងថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះ បើមិនចាំបាច់ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ៕
ចែករំលែកព័តមាននេះ