រាជធានីភ្នំពេញ ៖ អភិបាលខេត្តរតនគិរីបានបញ្ជាក់ថា នៅរតនគិរីមានទីតាំងផលិតកៅស៊ូក្រែប៧ សម្រាប់ផលិត ហើយនាំចេញទៅកាន់ទីផ្សារបរទេស ហើយកំពុងមានតម្រូវការកម្លាំង ពលកម្មជាច្រើននូវវិស័យមួយចំនួន ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក ថង សាវុន គណៈអភិបាលខេត្តរតនគិរីបានលើកឡើងថា បច្ចុប្បន្ននេះនៅខេត្តរតគិរីមានទីតាំងផលិតកៅស៊ូក្រែបចំនួន៧កន្លែង សម្រាប់ផលិតយកទៅលក់នៅទីផ្សារនៅក្រៅប្រទេស ។ លោកបន្តថា នៅខេត្តរតនគិរីមានក្រុមហ៊ុនដីសប្បទានសេដ្ឋកិច្ចដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលចំនួន២៧ក្រុមហ៊ុន ហើយបានអនុវត្តន៍ការដាំដុះ និងកំពុងប្រមូលផលយ៉ាងគួរឲ្យកត់សម្គាល់មានដំណាំចម្រុះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ។
លោកអភិបាលបញ្ជាក់ថា៖«ក្នុងខេត្តក៏មានរោងចក្រកែច្នៃកៅស៊ូក្រែបចំនួន៦ទីតាំងដែលមានការអនុញ្ញាតឲ្យផលិតជាកៅស៊ូក្រែបនឹងនាំចេញទៅក្រៅប្រទេសក៏ដូចជា នាំចេញការកែច្នៃផលិតផលដំឡូងមី ដើម្បីនាំចេញទៅទីផ្សារខាងក្រៅផងដែរ» ។
ជាមួយគ្នានោះដែរ លោកអភិបាលក៏បានឲ្យដឹងថា នៅខេត្តរតនគិរីមានក្រុមហ៊ុនវិនិយោគ សិម្បកម្ម អាជីវកម្ម គ្រឹះស្ថានឯកជន មានចំនួន២៣០ ហើយបានកំពុងតួយ៉ាងសំខាន់ក្នុងការផ្តល់ការងារដល់បុគ្គលិកកម្មករប្រមាណ១១១៣៦នាក់ ហើយមានអង្គការក្រៅរដ្ឋាភិបាលចំនួន៣៩អង្គការ ។
លោកអភិបាលក៏បានលើកឡើងថា បច្ចុប្បនេះតម្រូវការកម្លាំងប្រមាណ២ពាន់នាក់បន្ថែមទៀតទៅលើកលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ។ ក្នុងឱកាសនោះដែរ លោកអភិបាលក៏បានលើកឡើងអំពីវិស័យទេសចរណ៍ថា នៅក្នុងរយៈឆ្នាំ២០១៩ពេល កន្លងមកនេះខេត្តរតគិរីបានទទួលភ្ញៀវទេចរណ៍មានចំនួន ២៣១៨៧២ នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានកើនឡើង៤.៣៤% ក្នុងនោះមានភ្ញៀវទេចរជាតិ ចំនួន២៦៦៨២នាក់ និងភ្ញៀវទេចរអន្តរជាតិមានចំនួន២៥១៩១នាក់ ។
នៅខេត្តរតនគិរី មានរមណីយដ្ឋានទេស ចរណ៍ធម្មជាតិចំនួន១៤កន្លែង ក្នុងនោះមានរមណីយដ្ឋាន លក្ខខណៈធម្មជាតិ២កន្លែង និងរមណីយដ្ឋានធម្មជាតិដែលគ្រប់គ្រងដោយបងប្អូនជនជាតិផងដែរ ៕
ចែករំលែកព័តមាននេះ