ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​សំណង់​បុរី​​លោក រីន ចំណាន សាង​សង់តាម​ចិត្ត​អត់​ច្បាប់

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរក្រុងក្រចេះ ដឹកនាំដោយលោក​ សេង ភីណា អភិបាលរង​ក្រុង​ក្រចេះ​ ចុះពិនិត្យជាក់ស្តែងនៅការដ្ឋានសំណង់ចំនួនពីរកន្លែង និងបានផ្អាក​ការ​សាង​សង់​ផ្ទះល្វែងក្នុង បុរី…

ខេត្តក្រចេះ ៖ អាជ្ញាធរក្រុងក្រចេះ ដឹកនាំដោយលោក​ សេង ភីណា អភិបាលរង​ក្រុង​ក្រចេះ​ ចុះពិនិត្យជាក់ស្តែងនៅការដ្ឋានសំណង់ចំនួនពីរកន្លែង និងបានផ្អាក​ការ​សាង​សង់​ផ្ទះល្វែងក្នុង បុរី រីវឺដុលហ្វីន ក្រោយរកឃើញថា ជាសំណង់គ្មានច្បាប់ (គ្មានច្បាប់​អនុញ្ញតិ)។

សំណង់ផ្ទះល្វែងក្នុងបុរី រីវឺដុលហ្វីន ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់ឈ្មោះ រីន ចំណាន ស្ថិតក្នុងភូមិអូរឫស្សី1 សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលតែង​តែ​សាងសង់លំនៅឋានលក់ភាគច្រើន គឺមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ​ និងមិនមាន​លក្ខណៈ​ស្តង់ដារតាមបច្ចេកទេស ពេលនេះត្រូវបានអាជ្ញាធរក្រុងក្រចេះ ចុះផ្អាកការ​សាងសង់ផ្ទះល្វែងចំនួន3ផ្ទះ ក្រោយរកឃើញថា ជាសំណង់គ្មានច្បាប់។

លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះប្រាប់ថា ; ក្រុមការងារសាលាក្រុង​បានចុះ​ត្រួត​ពិ​និត្យជាក់ស្ដែង នៅការដ្ឋានសាងសង់លំនៅដ្ឋានផ្ទះល្វែងរបស់លោក រីន ចំណាន ពិនិត្យឃើញថា មិនទាន់មានច្បាប់អនុញ្ញាតសាងសង់ ត្រឹមត្រូវនោះទេ ទើបតម្រូវ​ឲ្យ​ម្ចាស់​ផ្ទះល្វែងបញ្ឈប់ការសាងសង់សំណង់ ដែលមិនមានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ ឬជួលសំណង់អគារ ដែលបានប្រគល់ជូនរដ្ឋជាអ្នកគ្រប់គ្រង ដោយឱ្យលោក រិន ចំណាន ធ្វើតាមកិច្ចការសន្យានៅក្នុងគម្រោងដោយឲ្យរៀបចំប្រព័ន្ធលូរំដោះទឹក និងផ្លូវ​ឲ្យមាន​សោភ័ណភាពល្អប្រសើរ នឹងត្រូវឲ្យក្រុមជាង​ត្រូវតែទៅចុះ​បញ្ជីវិញ្ញាបនប័ត្រ នៅរដ្ឋបាលខេត្តជាមុនសិន ទើបឲ្យសាងសង់បន្ត ។

លោកបន្តថា នេះមិនមែនជាលេីកទីមួយនោះទេ​ ដែលអាជ្ញាធរតែងតែចុះហាមឃាត់​ ការសាងសង់បុរីដុលហ្វីន​ ធ្វើអោយធ្វើតាមកិច្ចសន្យា តែ លោក រីន ចំណាន មិន​បាន​រៀបចំតាមការណែនាំរបស់អាជ្ញាធរឡើយ ។ រដ្ឋបាលក្រុងក្រចេះ បានបញ្ជាក់ថា ការ​ចុះផ្អាកការសាងសង់ផ្ទះល្វែង នៅក្នុងបុរី រីវឺដុលហ្វីន លើកចុងក្រោយ គឺធ្វើ​ឡើង កាល​ពីថ្ងៃទី៨ ខែកក្កដា កន្លងទៅ ក្រោមវត្តមានរបស់លោក សេង ភីណា អភិបាលរង​ក្រុង​ក្រចេះ​៕​

អត្ថបទសរសេរ ដោយ