ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ សូម​ពលរដ្ឋ​កុំ​សន្តិភាព​ជាមួយ​ជំងឺ​កូ​វី​ដ​១៩ ឲ្យ​សោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រីក​រាល​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សកលលោក ព្រមទាំង​កម្ពុជា​ផង​នោះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា កុំ​សន្តិភាព​ជាមួយនឹង​ជំងឺ​កូ​វី​ដ​១៩​នេះ​ពេក ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ដើម្បី​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ក្នុង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រីក​រាល​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សកលលោក ព្រមទាំង​កម្ពុជា​ផង​នោះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា កុំ​សន្តិភាព​ជាមួយនឹង​ជំងឺ​កូ​វី​ដ​១៩​នេះ​ពេក ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ដើម្បី​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ក្នុង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ដែល​ពេល​ថ្មី​ៗ​នេះ មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី ចំនួន​១៥​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខា ភិ​បាល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​១២ ខែកក្កដា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖«​ការ​រក​ឃើញ​អ្នក​ឆ្លង​ចំនួន​១៥​នាក់​ថ្មី បង្ហាញ​ឲ្យ​ឃើញ​ថា ឲ្យ​បងប្អូន​យើង​មានការ​ប្រុង​ប្រយ័ត្ន​បន្ត​ទៀត កុំ​សន្តិភាព​ជាមួយ​វីរុស​កូ​វី​ដ​១៩ ជា​ពិសេស​នោះ​បងប្អូន​ធ្វើ​ដំណើរ​ទៅ​ណា​មក​មក​ណា ត្រូវ​ចេះ​អនុវត្តន៍​វិធានការ​ការពារ ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​» ។

លោក​ជំទាវ​វេជ្ជបណ្ឌិត​ក៏​បាន​លើក​ឡើង​ថា ចំនួន​អ្នក​ដែល​រក​ឃើញ​ថ្មី​១៥ នាក់​មក​ពី​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូ​ឌី​នេះ ជា​ករណី​នាំ​ចូល​ទាំងអស់​ក៏​យើង​ម្នាក់​ៗ​ត្រូវ​ចូលរួម​ក្នុង​ការ​ទប់ស្កាត់ ការ​ចម្លង​នូវ​ជំងឺ​វីរុស​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ។

ទាក់ទិន​នឹង​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុ​​ង​ប្រយ័ត្ន និង​ការពារ​ខ្លួន​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ករណី​ឆ្លង​ជំងឺ​នេះ​ទៅ​ដល់​ខ្លួន​ជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ