ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់ប្រទេសសំខាន់ៗទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរសម្រាប់ថ្ងៃដើមសប្តាហ៍នេះមានអត្រាយ៉ាងណាដែរធៀបជាមួយប្រាក់នៃបណ្តាប្រទេសសំខាន់ៗទាំងនេះដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ខែកក្កដា ឆ្នាំ ២០២០ នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរសម្រាប់ថ្ងៃដើមសប្តាហ៍នេះមានអត្រាយ៉ាងណាដែរធៀបជាមួយប្រាក់នៃបណ្តាប្រទេសសំខាន់ៗទាំងនេះដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ខែកក្កដា ឆ្នាំ ២០២០ នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៣ រៀល ខណៈដែល ១អឺរ៉ូ ទិញចូល ៤៦២៧ រៀល លក់ចេញ ៤៦៧៣ រៀល ហើយ ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៤២ រៀល និង លក់ចេញ ២៨៧០ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលខ្មែរនៅថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៥៨៥ រៀល លក់ចេញ ៥៩១ រៀល និង ១០០យ៉េនជប៉ុន ទិញចូល ៣៨២៨ រៀល លក់ចេញ ៣៨៦៦ រៀល ដោយឡែក ១០០វុនកូរ៉េ ទិញចូល ៣៤១ រៀល ហើយ លក់ចេញ ៣៤៤ រៀល ។

ចំពោះប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺថ្ងៃនេះ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៤២ រៀល លក់ចេញ ២៩៧១ រៀល និង ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល ខណៈពេលដែល ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ