ពិនិត្យសំណង់នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ គណៈកម្មការទ្រទ្រង់ការសាសង់សំណង់នៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដឹកនាំដោយលោកជំទាវ អ៊ុក ម៉ាលី លោកជំទាវមហាឧបាសិកាញឹក ប៊ុនថា ព្រមទាំងលោកជំទាវជាសមាជិកជាច្រើនរូបទៀត បានអមដំណើរយ៉ាងអធិកអធម ។

ការអញ្ជើញចុះពិនិត្យសំណង់អគា និងមហាប្រាសាទនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ឋសាសនាកម្ពុជា ធ្វើឡើងនាព្រឹកថ្ងៃទី១២ កក្កដា ២០២០ នាភូមិអូរកសេះ ឃុំចំបក់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គណ:កម្មការទ្រទ្រង់ការសាងសង់បានលើកឡើងពីការរីកចម្រើន ជាលំដាប់ក្រោមការដឹកនាំរបស់លោកជំទាវមហាឧបាសិការធម្មបណ្ឌិតញឹក ប៊ុនថា ដោយគូសបញ្ជាក់ថា «បើគ្មានមហាឧបាសិកាទេ ម្ល៉េះសមគ្មានសំណង់អគារនៃវប្បធម៌ព្រះពុទ្ឋសាសនាប្រតិស្ថានឡើងនាពេលនេះទេ អ្វីដែលជាការលះបង់ធំបំផុត គឺមហាឧបាសិកាបានលះបង់កម្លាំងកាយចិត្តទ្រព្យសម្បិត្តផ្ទាល់ខ្លួន ដើម្បីកសាងសំណង់សំរាប់ទុកជាកេរតំណែលដល់កូនចៅជំនាន់ក្រោយ និងជាសម្បត្តិមរតករបស់ជាតិទៅថ្ងៃអនាគត»។

ដោយមើលឃើញពីការរីកចម្រើននៃសំណង់អគាររបស់មជ្ឈមណ្ឌលប្រជាពុទ្ធបរិស័ទមកពីខេត្តបាត់ដំបង និងស្វាយរៀង បាននាំយកបច្ច័យមកចូលរួមក្នុងការកសាងសំណង់ក្នុងបរិវេណមជ្ឈមណ្ទល ។ លោកជំទាវមហាឧបាសិកា ក៏បានមានប្រសាសន៍ដែរថា «សូមសម្តែងនូវការដឹងគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលដែលបានសម្រេចដល់មណ្ឌលវប្បធម៌៌ពុទ្ធសាសនាកម្ពុជា នៅផ្ទៃដីទំហំ១២៦ហិកតា លិខិតលេខ២៧១សជណចុះថ្ងៃទី 15 កុម្ភ: 2013 របស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងអនុក្រឹត្យលេខ 215 អនក្រ. បក ចុះថ្ងៃទី 30 មេសាឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងតំបន់់់់់ការពារធម្មជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យលើផ្ទៃដីសរុបចំនួន១២៦ហិកតា ទៅជាតំបន់ប្រើប្រាស់ ដោយចីរភាពស្ថិតក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ សម្រាប់់សាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទុកជាទីសក្ការបូជាជាកេរតំណែលវប្បធម៌ជាតិប្រតិស្ឋានទុកបំពេញកុសលដល់កូនចៅជំនាន់ក្រោយ។

ព័ត៌មានពិស្តារនិងលទ្ធផលសរុបការងារសាងសង់ គឺមានផ្សាយជាបន្តបន្ទាប់នៅលើកាសែតកោះសន្តិភាព ។















ចែករំលែកព័តមាននេះ