ខេត្ដព្រះវិហារ ៖ មន្ទីរបរិស្ថានខេត្ដព្រះវិហារ នៅថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា ឆែប មន្ត្រីឧទ្យានុរក្សស្នាក់ការដំរីបូតបានចុះល្បាតនៅចំណុចអូរពោធិ៍ទាប ចំណុចទួលខ្ពស់ និងចំណុចអូរអណ្តើក មន្ត្រីឧទ្យានុរក្សស្នាក់ការអូរកក់ ចុះល្បាតនៅចំណុចជាំម្លូរធំ និងដោយឡែកមន្ត្រីឧទ្យានុរក្សស្នាក់ការចល័ត៩១ រួមជាមួយប្រជាការពារ និងសហគមន៍តំបន់ការពារធម្មជាតិព្រៃទ័ព បានចុះល្បាតនៅចំណុចអូរបែកចាន ចំណុចអូរស្វាយ ចំណុចអូរខ្លូត ចំណុចអូរស្ពង់ និងចំណុចអូរស្រឡៅ ចាប់ដកហូតបានរណាយន្តបាន០៤គ្រឿង និងអាវុធកែច្នៃ០១ដើម យកមករក្សាទុកនៅស្នាក់ការអូរកក់ ។ នេះបើយោងតាមផេកក្រសួងបរិស្ថានបានចេញផ្សាយនាយប់ថ្ងៃទី១២ ខែកក្កដានេះ ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្ត្រីឧទ្យានុរក្សស្នាក់ការពើក សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិពើក បានរួមគ្នាចុះល្បាតដល់ចំណុចអូរអន្លង់អណ្តូង ជួបដានជើងសត្វប្រើសចំនួន ០២ក្បាល ផងដែរ ៕

ចែករំលែកព័តមាននេះ