ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​យក្ស​! បុរស​ម្នាក់​ដាក់​ជណ្តើរ​ឡើង​ផ្ទះ​នាង​ចង់​លប​លួច​អាវ​ក្នុង​ស្រី​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា មាន​បញ្ហា​ផ្លូវចិត្ត ព្រោះតែ​បុរស​រូប​នេះ​បាន​លប​លួច​ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ តែ​មិន​បាន​លួច​យក​ទ្រព្យសម្បត្តិ​នោះ​ទេ បែរជា​លួច​ខោអាវ​ក្នុង​នារី​ៗ​ទៅ​វិញ តែ​មិន​សម្រេច បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជា​ពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា មាន​បញ្ហា​ផ្លូវចិត្ត ព្រោះតែ​បុរស​រូប​នេះ​បាន​លប​លួច​ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ តែ​មិន​បាន​លួច​យក​ទ្រព្យសម្បត្តិ​នោះ​ទេ បែរជា​លួច​ខោអាវ​ក្នុង​នារី​ៗ​ទៅ​វិញ តែ​មិន​សម្រេច បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជា​ពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល កាលពី​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១៩៨A ផ្លូវ​ព្រះ​នរោត្តម​ក្រុម​៥៧ ស្ថិត​នៅ​ភូមិ​១០ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ ព្រីង សំរស់ អាយុ​៣៤​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​នៅ​ភូមិ​១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សែ​ម ស្រី​ពៅ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ធានា​គារ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

បើ​តាម​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ករណី​ប៉ុនប៉ង​លួច តែ​មិន​បាន​សំរេច ។ មុន​ពេល​កើតហេតុ គឺ​ជនសង្ស័យ​បាន​ដើរទៅ​ទី​ស្ងាត់ រួច​លួច​យក​ជណ្ដើរ​របស់​ពលរដ្ឋ​ជិតខាង ហើយ​យក​មក​ដាក់​ផ្អែក​ជ​ញ្ជាំ ដើម្បី​ឡើង​លើ​ផ្ទះ​ជន​រង​គ្រោះ​ដែល​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ក្នុង​គោលបំណង​លួច​សម្ភារ​:​មាន​តំលៃ ប៉ុន្តែ​ចៃដន្យ​ស្ត្រី​រង​គ្រោះ​ឃើញ​ទាន់ ក៏​ស្រែក​ឆា​ឡោ​តែ​ម្តង ទើប​ប្រជាពលរដ្ឋ​ជិតខាង​នាំ​គ្នា​ចេញ​មក​ឃាត់ខ្លួន​បាន និង​ស្វាគមន៍​ម្នាក់​១​ដៃ​មួយ​ជើង ដោយសារ​តែ​ខឹង ព្រោះតែ​មួយ​រយៈ​នេះ មានការ​បាត់​សម្ភារ​:​ញឹកញាប់​ពេក​។

ប្រជាពលរដ្ឋ​ជិតខាង​មួយ​ចំនួន​និយាយ​ថា សម្ភារៈ​ដែល​បាត់បង់​ភាគច្រើន គឺ​មាន​តែ​សម្លៀក​បំពាក់ និង​អាវ​ក្នុង​របស់​នារី​ៗ​តែ​ម្ដង ។ ក្រោយមក​ក៏​បាន​នាំ​ជនសង្ស័យ និង​អ្នក​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង និង​ឱ្យ​នគរបាល​ចាត់ការ​តាម​ផ្លូវច្បាប់ ។

នគរបាល​បន្ត​ថា ក្រោយ​ពេល​បាន​សាកសួរ​នាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​ធ្វើ​មន្តអាគម​ន៍​ដាក់ខ្លួន ហើយ​តម្រូវ​ឱ្យ​លួច​សំលៀក​បំពាក់​ស្រី​ៗ ជា​ពិសេស​អាវ​ក្នុង​របស់​នារី​តែ​ម្ដង ។ តែ​ទោះ​យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ពាក្យដោះសារ ដើម្បី​សម្រាល​ពី​ទោស​កំហុស​តែ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន​នេះ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រួម​នឹង​វត្ថុ​តាង​ដកហូត​មានកាំបិត​បុ័ងតោ​ចំនួន​១ និង​ទូរស័ព្ទ​ចំនួន​១​គ្រឿង​ជា​របស់​ជនសង្ស័យ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ