ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រក​ឃើញ​កូ​វី​ដ​១៩ នៅ​កញ្ចប់​បង្គារ​បន្ទាប់​ពី​រក​ឃើញ​នៅ​ត្រី​សា​ម៉ុន

3 ឆ្នាំ មុន

អាជ្ញាធរ​ចិន​បាន​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩ នៅ​លើ​កញ្ចប់​បង្គា​ក្លា​សេ​ដែល​នាំ​ចូល​ពី​ប្រទេស​អេ​ក្វា​ឌ័​រ ។ ប៉ុន្តែ​គេ​មិនឃើញ​មាននៅ​ជាប់​បង្គារ​ផ្ទាល់​ទេ ។ ប៉ុន្តែ​ប្រធាន​សុវត្ថិភាព​ចំណីអាហារ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​រក​ឃើញ​នេះ​មិន​មាន​ន័យ​ថា វីរុស​អាច​ឆ្លង​តាម​រយៈ​ការ​វេច​ខ្ចប់​អាហារ​បាន​ទេ ។ លោក…

អាជ្ញាធរ​ចិន​បាន​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩ នៅ​លើ​កញ្ចប់​បង្គា​ក្លា​សេ​ដែល​នាំ​ចូល​ពី​ប្រទេស​អេ​ក្វា​ឌ័​រ ។ ប៉ុន្តែ​គេ​មិនឃើញ​មាននៅ​ជាប់​បង្គារ​ផ្ទាល់​ទេ ។ ប៉ុន្តែ​ប្រធាន​សុវត្ថិភាព​ចំណីអាហារ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​រក​ឃើញ​នេះ​មិន​មាន​ន័យ​ថា វីរុស​អាច​ឆ្លង​តាម​រយៈ​ការ​វេច​ខ្ចប់​អាហារ​បាន​ទេ ។

លោក ប៊ី​ក ស៊ី​ន ន​អគ្គនាយក​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នាំ​ចូល និង​នាំ​ចេញ​បាន​និយាយ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ថា សំណាក​ចំនួន​៦ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​កូ​វី​ដ​១៩ នៅ​ក្នុង​ចំណោម​សំណាក​ជិត ២២៣,០០០ ដែល​ត្រូវ​បាន​យក​មក​ពី​អាហារ​ក្លា​សេ​ដែល​នាំ​ចូល ។

អាជ្ញាធរ​បាន​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​បន្ថែម​ទៀត​លើ​ចំណីអាហារ​ដែល​បាន​នាំ​ចូល បន្ទាប់​ពី​មានការ​លេច​ចេញ​ជា​ថ្មី​នៃ​ករណី​កូ​វី​ដ​១៩ នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ពាក់កណ្តាល ខែមិថុនា ភ្ជាប់​ទៅ​នឹង​ទីផ្សារ​ចំណីអាហារ​ដែល​វីរុស​នេះ​ត្រូវ​បាន​គេ​រក​ឃើញ ។

ដំបូង​ចិន​បាន​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ត្រី​សា​ម៉ុន​នាំ​ចូល ។

ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ត្រី​ខ្លួន​វា​ទំនងជា​មិន​មាន​ផ្ទុក​វីរុស​ទេ ។ ការ​រក​ឃើញ​នេះ​នាំ​អោយ​ប្រជាជន​លែង​ហ៊ាន​ហូប​ត្រី​សា​ម៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ