ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំដោយដាក់វិធានការចំនួន ៣សំខាន់ៗទី១: វិធានការទប់ស្កាត់ការុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ទី២ : ការបង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុងស្រុក ទី៣: ដំណើរការ និងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រ។

ក្រោយការរាយការណ៍ និងពិភាក្សារួចមកលោក អភិបាលខេត្តបានដាក់ចេញនូវវិធានការនេះសម្រាម់មន្ទីរអង្គភាព ក្រុងស្រុក ឃុំ សង្កាត់យកទៅអនុវត្តដូចខាងក្រោម :
ត្រូវចុះពិនិត្យទីតាំភូមិសាស្ត្រតាមផែនទីប្រើប្រាស់ដីឆ្នាំ 2002 ដើម្បីធ្វើបច្ចុប្បន្នភាពដីរដ្ឋ ស្ថិតិប្រជា ពលរដ្ឋ និងដីប្រជាពលរដ្ឋកាន់កាប់ប្រើប្រាស់ជាក់ស្តែង ។បង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុកដោយការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ ។

ពិនិត្យលើដំណើរការ និងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រជាពលរដ្ឋឲ្យបានត្រឹម ត្រូវ ពិសេសឲ្យចំគោលដៅ គឺប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ។

រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ត្រូវធ្វើការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ព្រមទាំងចាត់វិធានការដាច់ខាតចំពោះបុគ្គលណាដែលអនុវត្តខុសគោលការណ៍ និងនីតិវិធី ។

បន្ថែមលើសនេះរដ្ឋបាលក្រុង ស្រុកត្រូវរៀបចំក្រុមការងារ ដើម្បីដកសិទ្ធិ (ដកប័ណ្ណសមធម៌)ចំពោះគ្រួសារដែលមានលក្ខខណ្ឌមិនស្របតាមគ្រួសារក្រីក្រតែមានប័ណ្ណសមធម៌ ។

កងកម្លាំងប្រដាប់អាវុធត្រូវរៀបចំឲ្យមានកម្លាំងល្បាត តាមពេលវេលា ទីតាំង ជា ពិសេសមុខសញ្ញាមានសកម្ម ភាពលួច ឆក់ ប្លន់។ល។ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថាមេឃុំ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថ លេខាទិញ លក់ដីរបស់រដ្ឋ និងត្រូវពិនិត្យផ្តល់ការបើក ប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រពរដ្ឋដែលក្រពិតប្រាកដ ៕
ចែករំលែកព័តមាននេះ