ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ណ​យ​ទេ​លើក​នេះ​! សុទ្ធតែ​ឆ្លង​ដែន​ដល់​១១​គីឡូក្រាម​នៅ​ក្រុង​បា​វិត

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​តាម​ប្រ​ម៉ា​ញ់ និង​បង្ក្រាប​បាន​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ជនជាតិ​វៀតណាម​ម្នាក់​ដកហូត​បាន​គ្រឿងញៀន​១១​គីឡូក្រាម ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្រឿងញៀន​ពី​ក្រុង​បា​វិត ខេត្តស្វាយរៀង ទៅ​ប្រទេស​វៀតណាម ។ ហើយ​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​តាម​ប្រ​ម៉ា​ញ់ និង​បង្ក្រាប​បាន​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ជនជាតិ​វៀតណាម​ម្នាក់​ដកហូត​បាន​គ្រឿងញៀន​១១​គីឡូក្រាម ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្រឿងញៀន​ពី​ក្រុង​បា​វិត ខេត្តស្វាយរៀង ទៅ​ប្រទេស​វៀតណាម ។

ហើយ​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខាងលើ​នេះ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​កេ​តា​មីន​សរុប​ទម្ងន់​១១​គីឡូក្រាម ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់​ករ​តាម​នីតិវិធី ។

ទាក់ទិន​ករណី​នេះ​ដែរ សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​កើតឡើង កាលពី​ថ្ងៃ​ទី​០៨ កក្កដា ២០២០ វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​នៅ​ចំណុច​ព្រៃរបោះ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​169-170 ស្ថិត​ក្នុងភូមិ​តា​បឹ​ប​សង្កាត់​បា​វិត​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ប្រភព​បន្ត​ទៀត​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​អែម សុ​វ​ណ្ណា​រិ​ទ្ធ អធិការ​នគរបាល​ក្រុង​បា​វិត​បាន​ធ្វើការ​បង្ក្រាប​មុខ​ញ្ញា​ដឹក​ជញ្ជូន​គ្រឿងញៀន​បម្រុង​ឆ្លង​ដែន​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​និង​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១១​ដុំ​ធំ ប្រមាណ​១១​គីឡូក្រាម (​វេច​ខ្ចប់​កញ្ចប់​តែ​១១​កញ្ចប់ ដាក់​ក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ​) ក្នុង​ខណៈនោះ​មានមុខ​សញ្ញា​ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​ម៉ាក YAMAHA NOVO​ពណ៌​លឿង​ពាក់​ស្លាក​លេខ​70K1148.26 ក្រោយ​ពី​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​បាន​រត់​គេ​ខ្លួន​បាត់​ចូល​ទៅ​ប្រទេស​វៀតណាម​។

បន្ទាប់​មក​សមត្ថកិច្ច​យើង​បាន​នាំ​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដើម្បី​សាកសួរ ។

ជនសង្ស័យ​ឈ្មោះ ង្វៀ​ង ហុង​ផុ​ក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម​មុខរបរ​ជាងឈើ​មាន​ទីលំនៅ​ឃុំ​មី​លូ​ស្រុក​ជឺ​មើ​យ​ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម ។

ដោយ​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១១​ដុំ​ធំ​ទម្ងន់​១១​គីឡូក្រាម​(​គឹ​ត​ទាំង​សំបក​វេច​ខ្ចប់​)១,​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​៥,៨៤៦.២៤​ក្រាម​។​២,​ប្រភេទ​កេ​តា​មីន (Ketamene)​ទម្ងន់​៥,០០៧.២៥​ក្រាម ។ ទូរ​សព្ទ័​ដៃ​០១​គ្រឿង​និង​៤,​ម៉ូតូ​០១​គ្រឿង​ម៉ាក YAMAHA NOVO ពណ៌​លឿង (​ស្លាក​លេខ​វៀតណាម​) ក្នុង​ខណៈ​ពេល​ដែល​ជន​ស​ង្ស​យ័​កំពុង​ធ្វើ​សកម្មភាព​ដឹក​គ្រឿងញៀន​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​វៀតណាម ។

ប្រភព​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី ។ ហើយ​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្សពួក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ