ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបំផុតចៅក្រមសាលាដំបូង​សម្រេច​ឃុំខ្លួន​ចៅក្រម គង់ ខេមរា ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្នហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក…

រាជធានី​ភ្នំពេញ ៖ លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក គង់ ខេមរា ចៅក្រម​សាលាដំបូង​ខេត្តកោះកុង ដាក់​ពន្ធនាគារ​ព្រៃ​ស​(PJ)​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​មនុស្សឃាត​ដោយ​អ​ចេតនា ពាក់​ពន្ធ​ករណី​បើករថយន្ត​ដេញ​បំ​បុក​ស្រី​ម្នាក់​ដែល​ជាប់​ស​ង្ស័​យ​ជា​ចោរឆក់​កាបូប ។

បានជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​លោក​ចៅក្រម​ខេត្តកោះកុង​នោះ បន្ទាប់​ពីលោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​នេះ​ចប់​សព្វគ្រប់ នឹង​បាន​ចោទប្រកាន់​លោក គង់ ខេមរា ជា​ផ្លូវការ​ពី​បទ​.​មនុស្ស ឃាត​ដោយ​អ​ចេតនារួច​មក ។

​បញ្ជាក់​ថា សំណុំរឿង​នេះ​តំណាង​អយ្យការ​បាន​ចំណាយពេល​បើក​ការ​សាកសួរ​លើ​ជនសង្ស័យ​អស់​រយៈពេល​១​ថ្ងៃ ទើបបាន​ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើប​សួរ ដើម្បី​បន្ត​នីតិវិធី ។ ប៉ុន្តែ​ដោយ​ផុត​ម៉ោង​រដ្ឋបាល​សំណុំរឿង​នេះ មិន​ទាន់​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ចៅក្រម​រូប​ណា​ទេ ដូច្នោះ​តុលាការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ត​កិច្ច​គ្រប់គ្រង​វិញ នឹង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា នាំ​មក​សាកសួរ​បន្ត​ដើម្បី​សម្រេច​តាម​ធ្វើការ​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​លោក​ចៅក្រម​ស៊ើបសួរ ៕
សូមបញ្ជាក់ ៖តំណាង​អយ្យការ​ចោទប្រកាន់​ចៅក្រម គង់ ខេមរាពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​រឿង​ដេញ​បុក​ចោរ​ស្រី​ឆក់​កាបូប​ស្លាប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ