តាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគីរីវង់ធ្វើការឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនមកចាត់ការបន្តនៅការិយាល័យព្រហ្មទណ្ទកំរិតស្រាលខេត្ត ដើម្បីចាត់ការបន្ត ខណៈពេលដែលជនសង្ស័យបានរៀបចំសកម្មភាពបង្កហិង្សាទៅដល់អ្នកដទៃ ហើយត្រូវជនរងគ្រោះទៅឃាត់ក៏ត្រូវជនសង្ស័យដាល់ចំភ្នែក១ដៃបែកហូរឈាមដោយគ្រាន់ទំនាស់ពាក្យសំដីនឹងអ្នកផ្សេង ហើយជនរងគ្រោះចូលជួយតែប៉ុណ្ណោះ ហេតុការនេះបានកើតឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលា ម៉ោង២២និង៤០នាទី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ខេត្តតាកែវ ។
លោកវរសេនីយ៍ឯកយ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានអោយដឹងថាករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ កាន សុខសំណាង អាយុ២៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាង លើដោយជនសង្ស័យគេបានដាល់ដោយដៃទៅលើឈ្មោះ ម៉ិច សង្ហា (ហៅគង់) អាយុ៤៨ឆ្នាំ ជាប្រធានពន្ធដារស្រុកគិរីវង់ មានទីលំនៅភូមិឃុំជាមួយគ្នា បណ្តាលអោយរងរបួស យ៉ាងដំណំ ត្រង់ភ្នែកខាងស្តាំ បែកក្រោមចិញ្ចើមហូរឈាម និងហើមជាំក្នុងរង្វង់ភ្នែក ។
លោកអធិការនគរបាកស្រុកបានបន្តទៀតថា មុនពេលកើតហេតុ គឺជនសង្ស័យខាងលើបានទៅចូលក្នុងរបងផ្ទះឈ្មោះ យាង សឿន (ហៅញ៉ម) ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ដែលត្រូវជាបងថ្លៃរបស់ឈ្មោះ ទេព កន អភិបាលរងស្រុកគិរីវង់ ហើយពេលនោះឈ្មោះ យាង សឿន (ហៅញ៉ម) បានទូរស័ព្ទប្រាប់អោយលោក ទេព កន ទៅជួយមើលពេលលោក ទេព កន ទៅ គឺជិះម៉ូតូជាមួយជនរងគ្រោះ ។
លុះពេលទៅដល់ជួបជាមួយជនល្មើសខាងលើក៏បានសួរនាំជាហេតុបណ្តាលអោយជនសង្ស័យមានកំហឹង រួចក៏បានដាល់ទៅលើជនរងគ្រោះខាងលើតែម្តង។ ហើយជនសង្ស័យខាងលើនេះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាជនខិលខូចនៅក្នុងមូលដ្ឋានផងដែរ ។
នៅចំពោះនគរបាលស្រុកជនសង្ស័យបាននិយាយសារភាពថា មូលដែលធ្វើអោយរូបគេនឹងដាល់ជនរងគ្រោះនោះ គឺដោយគាត់ពេលមកដល់ថា អោយនឹងជេរប្រមាថមកលើខ្លួនយ៉ាងខ្លាំងទើបខឹង ពេកទ្រាំមិនបាន ក៏ដាល់មុខ១ដៃតែម្តងទៅ ។
លោកវរសេនីឯកយ៉ុង ញីវ នាយការិយាល័យព្រហ្មទណ្ទកំរិតស្រាលខេត្តបានអោយដឹងថា នៅពេលនេះជំនាញរបស់យើងកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យបង្កហិង្សាដោយចេតនាទៅសាលាដំបូងខេត្តចាត់ការទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ