ពលរដ្ឋរស់នៅតំបន់មិនរៀបរយ ៨៧ខ្នងផ្ទះស្ម័គ្រចិត្តរុះរើចេញ និងទទួលដីកម្មសិទ្ធិស្របច្បាប់នៅតំបន់អភិវឌ្ឍន៍ថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ ៤ម គុណ១៥ម ក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោ នាយករដ្ឋមន្ត្រីតាមរយៈសំណើរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមកនៅព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។

បងប្អូនម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតីសហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារ និងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មីដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំរៀបចំចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាំងពីដំណាក់កាលចាប់ផ្តើមរៀបចំនីតិវិធី រហូតឈានដល់ការរុះរើដោយស្ម័គ្រចិត្តដែលបងប្អូនប្រជាពលរដ្ឋពេញចិត្តទទួលយក ៕









ចែករំលែកព័តមាននេះ