ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែសម្រួល​សារាចរ​នៅ​តំបន់​ភ្លេី​ង​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ និង​ស្តុ​ប​វត្ត​នាគ​វ័ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើការ​កែសម្រួល​ប្រព័ន្ធ​សារាចរ​នៅ​ស្តុ​ប​ចំនួន​ពីរ គឺ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ និង​ស្តុ​ប​វត្ត​នាគ​វ័ន ដើម្បី​ឲ្យ​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ខណៈ​ដែល​ស្តុ​ប​ទាំង​២​នេះ តែងតែ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​នោះ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើការ​កែសម្រួល​ប្រព័ន្ធ​សារាចរ​នៅ​ស្តុ​ប​ចំនួន​ពីរ គឺ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ និង​ស្តុ​ប​វត្ត​នាគ​វ័ន ដើម្បី​ឲ្យ​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ខណៈ​ដែល​ស្តុ​ប​ទាំង​២​នេះ តែងតែ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​នោះ ។

គម្រោងការ​នេះ​ត្រូវ​បាន​លេី​ក​ឡេី​ង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​ក្នុង​អធិបតីភាព លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ចរាចរណ៍​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​មានការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ ។ ដោយ​មើលឃើញ​ពី​បញ្ហា​ខាងលើ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឃួ​ង ស្រេង បាន​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សូម​យក​ការ៉ាំស់​សាំង​សូ​គី​មិច​ចេញពី​ច្រមុះជ្រូក​ក្បាលថ្នល់ ដោយ​ប្តូ​ទៅ​កាន់​ទីតាំង​ផ្សេង ដើម្បី​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​តំបន់​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន ។


លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ទៀត​ថា ពាក់ព័ន្ធ​នឹង​ការ​កែ​ប្រពន្ធ​លំហូរ​សារាចរ​នៅ​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ពង្រីក​ផ្លូវ​ព្រះ​មន្នី​វង្ស​អោយ​បាន​បី​គន្លង និង​ផ្លូវ​លេខ​២៧១ បី​គន្លង​ជាមួយនឹង​ការ​យក​កា​រ៉ា​ស់​សាំង​សូ​គី​មិច​នៅ​ច្រមុះជ្រូក​នេះ​ចេញ​ផង​ដែរ ។

ដោយឡែក​នៅ​ស្តុ​ប​វត្ត​នាគ​វ័ន​វិញ ក៏​មានការ​កែសំរួល​ប្រព័ន្ធ​ចរាចរណ៍​ផង​ដែរ ដោយ​នឹង​ធ្វើការ​បើកផ្លូវ​២២១ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដែល​បច្ចុប្បន្ន​នេះ​បិទ​មិន​អោយធ្វើ​ចរាចរណ៍​ឡើង​មក​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី និង​កាត់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ចូល​ទៅ​វត្ត​នាគ​វ័ន​អោយ​ដំណើរការ​ចរាចរណ៍ តែ​មិន​អនុញ្ញាតិ​អោយ​បត់​ឆ្វេង បត់​ស្ដាំ​ចុះ​ពី​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទៅ​លើ​កំណាត់​ផ្លូវ​លេខ​២២១​នេះ​ឡើយ ។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ទៅ​នឹង​ការ​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ស្តុ​ប​ទាំង​ពីរ​ខាងលើ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​លោក​បាន​ធ្វើការ​ណែនាំ​អោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ពិសេស​លោក​សាំ ពិសិដ្ឋ មុន​នៃ​ការ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​ស្ទុប​ទាំង​២​នេះ​ត្រូវ​តែ​ធ្វើ​បទ​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា តាម​បណ្ដាញ​ទូរទស្សន៍​ជាដើម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​ការ​កែសម្រួល​ប្រព័ន្ធ​សារាចរ​នៃ​ស្តុ​ប​ទាំង​ពីរ​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ