ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ បង្ហាញ​ពី​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​19 ទទួល​ជោគជ័យ​ទៅ​កាន់​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​ពី​យុត្តិសាស្ត្រ​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​19 បាន​ទទួល​ជោគជ័យ​ទៅ​កាន់​ពិភពលោក ។ ការ​បង្ហាញ​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ក្នុង​ឱកាស​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី 31 ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​ពី​យុត្តិសាស្ត្រ​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​19 បាន​ទទួល​ជោគជ័យ​ទៅ​កាន់​ពិភពលោក ។ ការ​បង្ហាញ​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ក្នុង​ឱកាស​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី 31 ថ្ងៃ​ទី 11 ខែកក្កដា​ឆ្នាំ 2020 ។

ក្នុង​សារលិខិត​សម្តេច​តេ​ជោ​បាន​សរសេរ​ថា ជំងឺឆ្លង​កូ​រី​ដ​-១៩ នៅ​តែ​បង្កើន​ការ​វាយលុក​ទៅ​លើ​ពិភពលោក​យ៉ាង​ខ្លាំង និង​មិន​ទាន់​បង្ហាញ​ឱ្យ​ឃើញ​នូវ​សញ្ញា​ធូរស្រាល​ណាមួយ​ឡើយ សុខភាព​សាធារណៈ​សកល​នឹង​ជួប​វិបត្តិ​កាន់តែ​ខ្លាំង​ឡើង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​យ៉ាងធ្ងន់ធ្ងរ ។ ប៉ះពាល់​នេះ​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​បាន និង​កំពុង​ទទួល​រង​នូវ​ផល​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងឡាយ​រៀបចំ​កែសម្រួល​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​រៀង​ៗ​ខ្លួន​ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​នីមួយ​ៗ ។

សម្តេច​បញ្ជាក់​ថា​« ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ -១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ច្បាស់លាស់ ព្រមទាំង​បាន និង​កំពុង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ការពារ​សុខុមាលភាព ប្រជាជន ដែល​ជា​លទ្ធផល​យើង​ទទួល​បាន​ជោគជ័យ ។

ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ជ​-១៩​ចំនួន​១៤១​នាក់​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១៣១​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​១០​នាក់ និង​មិន​មាន​ករណី​អ្នក​ស្លាប់​ទេ​» ។

សម្តេច​បន្ត​ថា ជា​មោទនភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ដែល​បាន​សម្តែង​នូវ​ស្មារតី​សាមគ្គីភាព តាម​រយៈ​វប្បធម៌​នៃ​ការ​ចែករំលែក​គ្នា​ក្នុង​គ្រា​លំបាក​តាម​រយៈ​ការ​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជាមួយនឹង​គណៈកម្មការ​ជាតិ​ប្រយុទ្ធ និង​ជំងឺ​កូ​វី​ដ​-១៩ (COViD-I9) ដែល​ត្រូវ​បាន​បង្កើត​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ ។

ជាក់ស្តែង គិត​ត្រឹម​ស​ប្តា​ហ៍​ទី​មួយ​នៃ​ខែកក្កដា ឆ្នាំ​២០២០ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ី​វិល កងកម្លាំងប្រដាប់អាវុធ អាជីវករ និង​ប្រជាពលរដ្ឋ ចំនួន​ជិត​៨​ម៉ឺន​នាក់ បាន​ចូលរួម​វិភាគទាន​ប្រាក់បៀវត្ស​និង​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន​ដោយ​ស្ម័គ្រចិត្ត ជូន​ដល់​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ភូ​វី​ដ​-១៩ ដោយ​មាន​ទឹកប្រាក់​សរុប​កើន​ដល់​ជិត​៤២​ពាន់​លាន​រៀល ឬ​ប្រហាក់ប្រហែល​ជាង​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ជាមួយ​គ្នា​នេះ​ដែរ ក្នុង​វិស័យ​សង្គមកិច្ច រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ជំរុញ​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម និង​បាន​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម​បន្ថែម​ទៀត​សំដៅ​ជួយ​សម្រាល​ការ​លំបាក និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​មាន​ជីវភាព​ក្រីក្រ ជា​ពិសេស​ស្ត្រី​និង​ក្មេង​ស្រី នៅ​ក្នុង​ពេល មាន​វិបត្តិ​នៃ​ជំងឺ វី​ដ​-១៩ ដូច​ជា ការ​ឧបត្ថម្ភ​ចំពោះ​កម្មការិនី​ដែល​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រួសារ​ដែល​មាន​ជីវភាព ក្រីក្រ ការ​បង្កើន​មូលធន​ថវិកា «​សាច់ប្រាក់​ពលកម្ម​» ដើម្បី​ជួយ​ដល់​កម្មករនិយោជិត​ដែល​បាន​ព្យួរការងារ អំឡុង​ពេល​ដែល​រោងចក្រ​សហគ្រាស គ្រឹះស្ថាន ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​មួយ​ចំនួន​បាន​ធ្វើ ដំណើរការ និង​កម្មវិធី​ជំនួយ​សង្គម​ថ្មី​មួយទៀត ដែល​ជា​កម្មវិធី​ជំនួយ​សង្គម​ពិសេស គឺ កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​-១៩»​ដែល​បាន​ប្រកាស​ឱ្យ​ដំណើរការ ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ និង​ជន​ងាយ​រង​គ្រោះ​ទទួល​បាន​ប័ណ្ណ​សមធម៌ (​ក្រ​-១ និង ក្រ​-២) ។ សំដៅ​ជួយ​ដល់​ប្រជាជន​ដែល​មាន​ជីវភាព​ក្រីក្រ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​វិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​ចំនួន​៤​ជុំ​រួម​ក​ហើយ ដែល​វិធានការ​អន្តរាគមន៍​ទាំងនោះ​មាន​ដូច​ជា ការ​អនុគ្រោះ​ពន្ធ ការ​អនុញ្ញាត​មិន​ឱ្យ​បង់ប្រាក់​វិភាគទាន​ធានា​រ៉ាប់រង ហានិភ័យ​ការងារ​និង​ថែទាំ​សុខភាព ការ​ផ្តល់​ភាព​អនុគ្រោះ​លើ​លក្ខខណ្ឌ​ឥណទាន ការ​បង្កើន​សន្ទនីយ​ភាព​នៅ ក្នុង​ទីផ្សារ ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​រយៈពេល​២​ខែ​សម្រាប់​កម្មករ បុគ្គលិក ក្នុង​វិស័យ​កាត់ដេរ​និង​ទេសចរណ៍ ការ​រៀបចំ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​ដើម្បី​ជួយ​ស្តារ​លទ្ធភាព​និង​លើកកម្ពស់​អាជីវកម្ម​សហគ្រាស​ធុន​តូច​និង មធ្យម ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ និង​ការ​រៀបចំ​គម្រោង​ហិរញ្ញប្បទាន​សម្រាប់​ទុន​បង្វិល​ដើម្បី​បំពេញ តម្រូវការ​របស់​រោងចក្រ សហគ្រាស និង​អាជីវកម្ម​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ