ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុងតែប្រយុទ្ធឈើហុបជាមួយ​ក្រុមហ៊ុនចិន សៀ ម៉ុន?

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ព្រៃឈើ​នៅ​តំបន់​សៀម​ប៉ា​ង ប៉ែក​ខាង​ស្រែ​សំបូរ​ជាប់ និង​ឃុំ​ព្រែក​មាស​ស្រុក​សៀម​ប៉ា​ង និង​តំបន់​ក្បែរ​នោះ​ជា​ប្រភេទ​ឈើ​ឈ្លិ​ក និង​ឈើ​នាង​ៗ ផ្សេង​ទៀត (​ឈើ​លេខ​១)​ត្រូវ​បាន​ដឹក​ឆ្លងកាត់​បា​រ៉ា​ស់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​សៀ ម៉ុ​ន…

ខេត្តស្ទឹងត្រែង ៖ ព្រៃឈើ​នៅ​តំបន់​សៀម​ប៉ា​ង ប៉ែក​ខាង​ស្រែ​សំបូរ​ជាប់ និង​ឃុំ​ព្រែក​មាស​ស្រុក​សៀម​ប៉ា​ង និង​តំបន់​ក្បែរ​នោះ​ជា​ប្រភេទ​ឈើ​ឈ្លិ​ក និង​ឈើ​នាង​ៗ ផ្សេង​ទៀត (​ឈើ​លេខ​១)​ត្រូវ​បាន​ដឹក​ឆ្លងកាត់​បា​រ៉ា​ស់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​សៀ ម៉ុ​ន ក្នុង​តំបន់​លេខ​១ ហើយ​បន្ត​ឡើង​រថយន្ត​ដោយ​មានច្បាប់​ប៉េសេ​យ៉ាង​រំភើយ​ខុស​ប្រក្រតី ។

ក្រុមហ៊ុន​សៀ​ម៉ុ​ន​ទទួល​សិទ្ធិ​ស្តា និង​ដាំ​ដើមឈើ​ឡើង​វិញ​អោយ​តំបន់​នោះ​ក្លាយ​តំបន់​បៃតង តែ​ក្រុមហ៊ុន​ចាប់តាំងពី​ការ​ទទួល​បាន​អាជ្ញាប័ណ ២០១៧ មិន​បាន​ធ្វើការ​ដាំ​ដុះ​ទៅ​តាម​ផែនការ​ក្នុង​កិច្ចសន្យា​នោះ​ទេ បែរជា​សម្រុក​កាប់​តែ​ឈើ ហើយ​ទៅ​ដាំ​ឪឡឹក និង​ក្រូច​វ​ល្លិ៍​ទៅ​វិញ ។

មន្ត្រី​មេព្រៃ​ម្នាក់​និយាយ​ថា ថ្មី​ៗ​នេះ​បន្ទាប់​ពី​បរាជ័យ​លើ​មុខរបរ​ជីវ​កម្ម​របស់​ខ្លួន​ច្រើន​លើក​ច្រើន​សារ​ក្រុមហ៊ុន​សៀ​ ម៉ុ​ន បាន​ចុះ​កិច្ចសន្យា​មួយ ដោយ​ផ្តល់​សិទ្ធិ​បន្ត​ទៅ​អោយ​ក្រុមហ៊ុន​អង្គរ​ហ្លាយ​វ៉ូ​ដ​អោយធ្វើ​ការងារ​បន្ត​លើ​ការ​ស្តា និង​ដាំ​ដើមឈើ​ឡើង​វិញ ដោយ​មានការ​គ្រប់គ្រង​ពី​លោក​ឧកញ៉ា ជា ពៅ តែ​លោក​ឧកញ៉ា​រូប​នេះ​បាន​ផ្តល់​សិទ្ធិ​បន្ត​ទៅ​អោយឈ្មោះ ស្នា ​។

បច្ចុប្បន្ន​នេះ​លោក ស្នា កំពុង​កែន​កម្មករ​មក​ពី​ស្រុក​សំបូរ ខេត្តក្រចេះ​រាប់​សិប​នាក់ ចុះ​កាប់​ឈើ នៅ​ក្នុង​តំបន់​បរិវេណ​ក្រុមហ៊ុន​ខ្លះ និង​ខ្លះ​ទៀត​ក្រៅ​បរិវេណ​ក្រុមហ៊ុន​យក​មក​ដាក់​រោងចក្រ ដើម្បី​ដឹក​ចេញ​បន្ត ហើយ​ឈើ​ទាំងនោះ​សុទ្ធ​សឹង​ជា​ឈើ​ហ៊ុ​ប មុខកាត់​ធំ​ៗ មេព្រៃ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា លោក​ស្នា​កំពុង​ធ្វើ​ផ្ទុយ​ពី​កិច្ចសន្យា​ជាមួយ​ក្រសួងកសិកម្ម ដោយ​បាន​សម្រុក​ដឹកឈើ​ហ៊ុ​ប​ខ្នាត​ធំ​ៗ​ចេញពី​ក្រុមហ៊ុន​ព្រោះថា ក្រសួងកសិកម្ម​អនុញ្ញាត​អោយ​នាំ​ឈើ​ចេញ​មុខកាត់​ត្រឹម​២៥ សង់ទីម៉ែត្រ (២,៥​តឹក​) ចុះ​ក្រោម​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​តំបន់​១ ទើបតែ​បាន​ឈូស​ឆាយ​ផ្ទៃដី​ប្រហែល​ជាង​១​ពាន់​ហិ​កតា​ប៉ុណ្ណោះ​ហើយ​ពុំ​ទាន់​ឃើញ​ដាំ​ដើមឈើ​ឡើង​វិញ​នោះ​ទេ បែរជា​សម្រុក​កាប់​តែ​ឈើ​ដឹក​ចេញ​ប្រៀប​ដូច​កន្ទេល​ធំ​នាំ​គ្នា​បន្លំ​ដេក​យ៉ាង​រំភើយ ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ