ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ឆ្លង​ច្រើន​ពេក ​ឥណ្ឌា​ចង់​ចេញ​វ៉ាក់សាំង​ត្រឹម​ពាក់កណ្តាល​ខែសីហា

3 ឆ្នាំ មុន
  • ភ្នំពេញ

អង្គភាព​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​កំពូល​របស់​ប្រទេស​ឥណ្ឌា​មាន​គោលដៅ​ចេញ​ប្រើ​វ៉ាក់សាំង​ដំបូង​បង្អស់​របស់​ប្រទេស​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ដោយសារ​តែ​ជំងឺ​នេះ​កំពុង​វាយប្រហារ​ខ្លាំង​នៅ​ប្រទេស​នេះ​។ អ្នកជំនាញ​សុខភាព​ខ្លះ​ចាត់​ទុក​ថា នេះ​ជា​មហិច្ឆតា​ដែល​« មិន​ប្រាកដនិយម​» ។ ចំណែក អ្នក​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ណា​រេ​ន ត្រា…

អង្គភាព​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​កំពូល​របស់​ប្រទេស​ឥណ្ឌា​មាន​គោលដៅ​ចេញ​ប្រើ​វ៉ាក់សាំង​ដំបូង​បង្អស់​របស់​ប្រទេស​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ដោយសារ​តែ​ជំងឺ​នេះ​កំពុង​វាយប្រហារ​ខ្លាំង​នៅ​ប្រទេស​នេះ​។

អ្នកជំនាញ​សុខភាព​ខ្លះ​ចាត់​ទុក​ថា នេះ​ជា​មហិច្ឆតា​ដែល​« មិន​ប្រាកដនិយម​» ។

ចំណែក អ្នក​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ណា​រេ​ន ត្រា ម៉ូ​ឌី ថា​ជា​វិធានការ​មួយ ដើម្បី​ជួយ​ឱ្យ​គាត់​រក​ពិន្ទុរ​សម្រាប់​ផលប្រយោជន៍​នយោបាយ ។

ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ទី​៣ លើ​ពិភពលោក​ដោយ​ជំងឺឆ្លង​រាតត្បាត​វីរុស​នេះ​នឹង​ប្រារព្ធ​ទិវា​ឯករាជ្យ​លើក​ទី ៧៤ របស់​ខ្លួន​នៅ​ថ្ងៃ​ទី ១៥ ខែសីហា​នៅ​ពេល​ដែល​លោក ម៉ូ​ឌី នឹង​ថ្លែង​សារ​ទៅ​កាន់​ប្រជាជន​ឥណ្ឌា​។

ប្រសិនបើ​វ៉ាក់សាំង​ដែល​មាន​សក្តានុពល​ត្រៀម​រួចរាល់​នៅ​ពេល​នោះ គូប្រជែង​របស់​គាត់​ភ័យ​ខ្លាច​ថា​លោកនាយក​រដ្ឋមន្ត្រី​ប្រកាសសេចក្តី​សំខាន់​បែប​នេះ​នឹង​ធ្វើ​ឱ្យ​គាត់​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នកបោះឆ្នោត ។

គិត​ត្រឹម​ថ្ងៃ​ទី ៩ ខែកក្កដា​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​កូ​វី​ដ ១៩ ចំនួន ៧៦៧២៩៦ នាក់ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ២១.១២៩ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ