កម្ពុជាព្យាបាលជាសះស្បើយ២នាក់ទៀតហើយ ខណៈកំពុងព្យាបាលសល់តែ៨នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្ងៃនេះក្រសួងប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណៈថ្ងៃនេះបានព្យាបាលជាសះស្បេីយ អ្នកជំងឺកូវីដ-១៩ ចំនួន ០២នាក់ និងបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ហើយដែរ ។

ករណីព្យាបាលជាខាងលើ គឺជាជនជាតិខ្មែរទាំងពីរនាក់ ដែលជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាលេស៊ី ដោយម្នាក់មានអាយុ២៣ឆ្នាំ និងម្នាក់ទៀតអាយុ១៥ ឆ្នាំ ពេលនេះពេទ្យក៏បានអនុញ្ញាតឲ្យចេញទៅផ្ទះផងដែរ ។

សូមបញ្ជាក់ ៖ ប្រទេសយើងនៅអ្នកជំងឺកូវីដ១៩ សល់ចំនួន ៨នាក់ទៀតកំពុងតែព្យាបាលបន្តនៅពេទ្យ ៕

ចែករំលែកព័តមាននេះ