រាជធានីភ្នំពេញ ៖ លោកកឹម សុខា ប្រធានអតីតប្រឆាំងចូលរួមក្នុងពិធីបុណ្យខួប៤ឆ្នាំ នៃការបាត់បង់ជីវិតរបស់លោក បណ្ឌិត កែម ឡី នៅស្រុកកំណើតរបស់គាត់ ។
យោងតាមបណ្តាញសង្គមរបស់លោក ចាន់ ចេន សហមេធាវីលោក កឹម សុខា បានសរសេរនៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា លោក កឹម សុខា បានប្រាប់យើងខ្ញុំថា ការតម្កល់ចិត្តឲ្យរឹងមាំ ការអត់ធ្មត់ ការមិនគុំគួនសងសឹក និងអហិង្សា ដែលគាត់ប្រកាន់ខ្ជាប់បាន ដោយសារគាត់ យល់ដឹង និងមានជំនឿយ៉ាងមុតមាំនូវ «ព្រះធម៌ត្រៃលក្ខណ៍ គឺជាច្បាប់ធម្មជាតិ »ដែលព្រះសាម្មាសម្ពុទ្ធិទ្រង់ត្រាស់ដឹង និងបានសម្តែង ៖ អនិច្ចំ: ជីវិតមិនទៀងទាត់ អ្វីៗតែងតែមានការផ្លាស់ប្តូរ ។ ទុក្ខំ: មានជីវិត គឺមានទុក្ខ មិនថាអ្នកតូច ធំ មាន ក្រឡើយ ។ អនត្តា: អ្វីៗមិនមែននៅជារបស់យើង។

ទ្រព្យសម្បត្តិ បុណ្យស័ក្តិពេលស្លាប់ទៅមិនអាចស្ពាយយកទៅជាមួយបានទេ មានតែកម្មផល(អំពើល្អឬអំពើអាក្រក់)ទេ ដែលតោងទៅជាមួយ ។ ហើយអ្វីដែលនៅសល់នោះ គឺកេរ្តិ៍ឈ្មោះស្អុយឬក្រអូប គួរឲ្យគេស្អប់ខ្ពើមឬគួរឲ្យគេគោរពស្រឡាញ់ អាស្រ័យលើអំពើរបស់យើងពេលនៅមានជីវិត ដូចបណ្ឌិត កែម ឡី ស្លាប់ពិត មនុស្សជាច្រើននៅតែនឹករលឹកគោរពស្រឡាញ់គាត់ ។
លោកកឹម សុខាបានចូលរួមបុណ្យខួប៤ឆ្នាំ នៃមរណភាពលោកកែម ឡី នៅស្រុកកំណើតគាត់ ។
សូមជម្រាបថាលោក កឹម សុខាបានចេញអុជ ធូបពិធីបុណ្យខួបលោក បណ្ឌិត លោក កែមឡី បន្ទាប់ពីលោកបានទៅទស្សនាចម្ការស្រកានាគនៅត្បូងឃ្មុំ កាលពេលពេលថ្មីកន្លងមកនេះ ៕
ចែករំលែកព័តមាននេះ