បងប្អូន​ធ្លាប់​ឃើញ​បក្សី​កុកក្រក​ក្បាល​ត្នោត​ខ្ចី​ដោយ​ផ្ទាល់​ភ្នែក​ដែរ​ទេ?


រាជធានី​ភ្នំពេញ ៖ កុកក្រក​ក្បាល​ត្នោត​ខ្ចី Javan Pond-Heron ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ដី​សេី​ម ហើយ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ ។ រួម​គ្នា​ដេី​ម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ។

បក្សី​កុកក្រក​ក្បាល​ត្នោត​ខ្ចី មាន​ទំហំ ៤៥​សង់ទីម៉ែត្រ ហើ​យ​នៅ​រដូវ​មិន​បន្ត​ពូជ វា​មាន​លក្ខណ​:​ដូច​គ្នា​នឹង​កុកក្រក​ចិន​ដែរ (Chinese Pond-Heron) ប៉ុន្តែ​ចុង​ស្លាប​ទី​មួយ​មិន​មាន​ពណ៌​ខ្មៅ​ដូច កុកក្រក​ចិន​ទេ ។

ចំណែកឯ​នៅ​រដូវ​បន្ត​ពូជ​គឺ ក្បាល​ក និង​ទ្រូង​ពណ៌​ទឹកក្រូច​ចាស់ ខ្នង​ខ្មៅ និង​ពោះ​ស ។ បក្សី​ប្រភេទ​នេះ​រស់នៅ​តាម​តំបន់​ដី​សេី​ម​ផ្សេង​ៗ ជា​ពិសេស​តាម​តំបន់ឆ្នេរ និង​តំបន់​វាលទំនាប ។ បក្សី​កុកក្រក​ក្បាល​ត្នោត​ខ្ចី​បន្ត​ពូជ​ចាប់ពី​ខែមិថុនា រហូត​ដល់​ខែកញ្ញា ហេី​យ​ពង​ចំនួន​ពី ៣ ទៅ ៥​គ្រាប់ ។

រូបភាព ៖ Koh Samseb Community Based Ecotourism-​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប
ឯកសារយោង ៖ សៀវភៅ​សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ