ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរ​ខ្សាច់​ឋានសួគ៌​សម្រាប់​លំហែកាយ​នៅ​អា​មេ​រិ​ក

9 ឆ្នាំ មុន

Lanikai Beach គឺជា​ឆ្នេរ​ខ្សាច់​ឋានសួគ៌​មាន​ខ្សាច់​ពណ៌​ស និង​លម្អ​ដោយ​ទឹកសមុទ្រ​ពណ៌​ខៀវ​ថ្លាយង់​ស្រស់​ប្រណីត ។

ឆ្នេរ​ខ្សាច់ Lanikai Beach មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សមុទ្រ Lanikai មាន​ន័យ​ថា សមុទ្រ​ឋានសួគ៌​ក្បែរ​តំបន់ Kailua

Lanikai Beach គឺជា​ឆ្នេរ​ខ្សាច់​ឋានសួគ៌​មាន​ខ្សាច់​ពណ៌​ស និង​លម្អ​ដោយ​ទឹកសមុទ្រ​ពណ៌​ខៀវ​ថ្លាយង់​ស្រស់​ប្រណីត ។

ឆ្នេរ​ខ្សាច់ Lanikai Beach មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សមុទ្រ Lanikai មាន​ន័យ​ថា សមុទ្រ​ឋានសួគ៌​ក្បែរ​តំបន់ Kailua កោះ Oahu រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក ។

ឆ្នេរ​ខ្សាច់​ដែល​មាន​ប្រវែង​ត្រឹមតែ​០,៨​គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ចាត់​ថា្ន​ក់​ក្នុង​បញ្ជី​ឆ្នេរ​ខ្សាច់​ល្អ​ដាច់​គេ​ក្នុង​ចំណោម​ឆ្នេរ​ខ្សាច់​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ។ ឆ្នេរ​ខ្សាច់ Lanikai ជា​ប្រភេទ​ទី​លំហែកាយ​បម្រើ​ជូន​សាធារណជន​កម្សាន្ត​ដូច​ជា ការ​ដេក​ហាលថ្ងៃ ជិះ​ស្គី ហែល​ទឹក និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទៀត ។

ឆ្នេរ​ខ្សាច់ Lanikai ពុំ​មាន​ទីតាំង​ធំ​ទូលាយ​សម្រាប់​អ្នកទេសចរ​ចត​យានយន្ត​ទេ ។ កាលពី​ថ្ងៃ​ទី​១ កក្កដា ២០១៤ ការ​ផាកពិន័យ​ចំពោះ​ការ​ចត​យានយន្ត​បាន​កើនឡើង​ពី​៣៥​ដុល្លារ ទៅ​២០០​ដុល្លារ ដើម្បី​ជំរុញ​ឱ្យ​អ្នកទេសចរ​ទាំងអស់​រក្សា​ការ​ចត​ឱ្យ​មាន​សណ្តាប់ធ្នាប់ ពោល​គឺ​កុំ​ចត​ក្នុង​តំបន់​កម្សាន្ត​ដែល​ស្ថិត​ក្បែរ​ឆ្នេរ​ខ្សាច់​នោះ ។

ចំនួន​អ្នកទេសចរ​នៅ​ថ្ងៃ​ធម្មតា​មិន​ច្រើន​ដូច​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ក្នុង​ពិធីបុណ្យ ផ្សេង​ៗ     ទេ ។ ក្នុង​រដូវក្តៅ និង​រដូវ​ត្រជាក់ អ្នកទេសចរ​តែងតែ​ទៅ​ថត​ទេសភាព​សមុទ្រ ថ្ងៃ​លិច ថ្ងៃ​រះ ព្រះ​ចន្ទ​ពេញវង់ ។

កោះ Na Mokulua ជា​កន្លែង​ដែល​សម្បូរ​នារី​ស្លៀក​ឈុត​ប៊ី​គី​នី​ស្រស់​ស្អាត ៕